បញ្ជូន​បុរស​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ជិត​៣​ក្រាម​ទៅ​តុលាការ​

177
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​នគរបាល​ខេត្ត​បាន​បញ្ជូន​បុរស​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​ថង់​ទម្ងន់​ជិត​៣​ក្រាម​ទៅ​តុលាការ​។​បន្ទាប់ពី​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ក្រុមទី​៤​ភូមិ​ឃុំ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​សុន​វណ្ណៈ​ហៅ​បារាំង​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ហុង​ទឹក​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក​។​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​ថង់​ទម្ងន់​២,៥១​ក្រាម​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX​ពណ៌​ស​គ្មាន​ស្លាក​លេខ​បិត​ស្កុ​ត​ពណ៌​ខ្មៅ​។​

​សមត្ថកិច្ច​បាន​បន្ត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ជនសង្ស័យ​មានឈ្មោះ​ប៊ុន​ខា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ហុង​ទឹក​ឃុំ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក​ចាប់​យកបាន​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​លុយ​ខ្មែរ​១.០០១.០០០​រៀល​លុយ​ថៃ​៨.៩៥៥​បាត កាក់​១៥​បាត​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​ស្តីទី​បាន​ប្រាប់ថា​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ក្រោយ​សារភាព​រួចមក​លោកស្នងកា​រ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំង​២​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម