​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅមុខ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែលជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ប្រែក្លាយជា​ទិវា​សម្អាត​អនាម័យ​នៅក្នុង​ក្រុង​បាត់ដំបង​ដើម្បី​អបអរសាទរ​បុណ្យ​ទន្លេ​។​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៥​ខែមីនា​ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​លោក​សឿ​ម ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​និង​អភិបាលរង​ខេត្ត​អភិបាល​អភិបាលរងក្រុង​ជាច្រើនរូប​។​

​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​បានលើកឡើង​ពី​គោលបំណង​បីយ៉ាង​ដែល​រដ្ឋបាលខេត្ត​រៀបចំ​ទិវា​សម្អាត​អនាម័យ​ក្នុង​ក្រុង​នេះ​គឺ​ទី​១​ដើម្បី​រំលឹក​ដល់​បណ្តា​មន្ទីរ​នានា​ជុំវិញ​ខេត្ត​អង្គភាព​ស្ថាប័ន​និង​គ្រឹះស្ថាន​ទាំង​ឯកជន​ទាំង​រដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​។​ដើម្បីឱ្យ​យកចិត្តទុកដាក់​សម្អាត​កន្លែងធ្វើការ​ជានិច្ច​មិនមែន​សម្អាត​តែមួយ​ថ្ងៃ​ទេ​។​

​ទី​២​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ចាប់​ពី​ពេលនេះ​តទៅ​បញ្ហា​អនាម័យ​បញ្ហា​បរិស្ថាន​គឺជា​កត្តា​រារាំង​អាវុធ​ជីវិត​របស់​យើង​ម្នាក់ៗ​។​ដូច្នេះហើយ​ក្នុងកា​រស់នៅក្នុង​,​នីមួយៗ​ក្តី អង្គភាព​រដ្ឋ​ក្តី​ក្នុង​ស្ថាប័នឯកជន​ក្តី​។​ចាំបាច់​ត្រូវ​ស្អាត​ជានិច្ច​ដែល​ជួយ​យើង​ដល់​បញ្ហា​សុខភាព​មិនមាន​ការឈឺ​ថ្កាត់​ផ្សេងៗ​ដើម្បី​ជៀសវាង​ទៅ​ពេទ្យ​ញឹកញាប់​ដោយសារ​ខ្វះ​អនាម័យ​និង​ប៉ះពាល់​ក្លិន​អាក្រក់​ដែល​នៅ​ជុំវិញខ្លួន​របស់​យើង​។​

សុំ​កុំ​ឱ្យមាន​ក្លិនឆ្អេះ​ឆ្អាប​ផ្សេងៗ​។​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ថែរក្សា​បរិស្ថាន​គឺ​ដើម្បីឱ្យ​យើងទាំងអស់គ្នា​រួមចំណែក​ក្នុង​សង្គមជាតិ​យើង​មានការ​អភិវឌ្ឍ​។​ពីមុន​យើង​រស់នៅ​ដើម្បីឱ្យ​ជីវិត​គង់វង្ស​បាន​បាយ​ហូប​។​ប៉ុន្តែ​ពេលនេះ​យើង​បាន​ផ្លាស់ប្តូរ​ទៅតាម​របត់​របស់​ប្រទេសជាតិ​គឺ​យើង​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ទាមទារ​ឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​គ្រប់​វិស័យ​៕S/

​រូប​ថ​តៈ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំង​ប្រដាប់​អា​វុ​អនុ​ង​សិស្សានុសិស្ស​ជាង​៥០០​នាក់​ចូលរួម លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​មានប្រសាសន៍​ណែនាំ​សកម្មភាព​បោសសម្អាត​អនាម័យ​និង​កើប​សំរាម​តាម​ដងផ្លូវ​សាធារណៈ​និង​តាម​ទីប្រជុំជន រថយន្ត​ដឹក​សំរាម​របស៎​ក្រុមហ៊ុន​ស៊ិន​ទ្រី​៥​គ្រឿង​