ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះលោកវេជ្ជបណ្ឌិតគួងឡូប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា៖មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០មានគ្រួសារកសិករមកពីឃុំច្រាច់ស្រុកជ័យសែនសម្រាលកូនបានកូនភ្លោះ៣នាក់។
ប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងទៀតថាកូនភ្លោះទាំង៣នេះគឺស្រីទាំងអស់ដោយម្នាក់ៗមានទម្ងន់១,៦គីឡូក្រាម មានសុខភាពល្អធម្មតាទាំងម្តាយទាំងកូន។ លោកបន្តថាដោយសារកូនភ្លោះទាំង៣នេះ មានគីឡូទាបពេកទើបបញ្ជូនទៅធ្វើការសង្គ្រោះថែទាំនៅកន្លែងសង្គ្រោះទារក។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ត្រីដែលប្រសូត្របានកូនភ្លោះ៣នាក់នេះឈ្មោះ លេ ស្រីមុំ អាយុ២៣ឆ្នាំមានប្តីឈ្មោះហេងសុវណ្ណអាយុ២៩ឆ្នាំរស់នៅភូមិបដិវត្តន៍ឃុំច្រាច់ស្រុកជ័យសែនខេត្តព្រះវិហារ។ការប្រសូត្រកូនលើកនេះជាទី២នៃគ្រួសារមួយនេះដោយសារការប្រសូត្រកូនលើកទី១គាត់ទទួលបានកូនប្រុសបច្ចុប្បន្នមានអាយុ៥ឆ្នាំហើយ៕S/