Home កម្សាន្ត អេឡិច ចាន់ត្រ...

អេឡិច ចាន់ត្រា យកថ្ងៃ១៤កុម្ភៈ ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅមណ្ឌលអាហ្វេស៊ីប

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ មិនខុសពីសព្វមួយដង តារាចម្រៀង អេឡិច ចាន់ត្រា តែងតែបង្ហាញក្តីស្រលាញ់ជាមួយមនុស្ស នៅជុំវិញខ្លួន ដោយមិនប្រកាន់ពីពណ៌សប្បុរ ឬ ឋានៈនោះទេ ពោលតារាចម្រៀងរូបនេះ តែងតែចែករំលែក្តីស្រលាញ់ តាមរយៈការ ចែកអំណោយ ទៅចាស់ជរា ក្មេងកំព្រា ជាដើម។

ជាក់ស្តែងនៅថ្ងៃ១៤ កុម្ភៈ ជាទិវានៃក្តីស្រលាញ់ អេឡិច ចាន់ត្រា ក្នុងនាមជាប្រធាន ក្រុម ក៏ដូចជាមួយកូនក្រុម និងមិត្តភ័ក្រ បាននាំយកអំណោយជាច្រើនទៅចែកជូន កុមារកំព្រា និងកុមារដែលទទួរង នូវការរំលោភបំពានរាងកាយ នៅមណ្ឌល របស់ លោកស្រី ម៉ម សុម៉ាលី ( មណ្ឌល អាហ្វេស៊ីប )។

អេឡិច ចាន់ត្រា បានប្រាប់ថា ដោយក្តីស្រលាញ់ និងអាណិត ក្មេងៗដែលត្រូវរង ការ ប៉ះទង្គិចអារម្មណ៍ ព្រោះតែពួកគេទាំងនោះ ធ្លាប់ត្រូវ សាច់ញាតិរំលោភបំពាន ផ្លូវ ភេទ ដូច្នេះ ពួកគេយល់ថាខ្លួនគេឯកា ទទួលការរើសអើង អីចឹង អ្វីដែលជួយបាន គឺ ការ យកចិត្តទុកដាក់ និងផ្តល់ក្តីស្រលាញ់ទៅអោយពួកគេច្រើន ៗតាមអ្វីដែលអាច ជួយបាន ទាំងនោះហើយដែលធ្វើអោយក្មេងៗ មានស្នាមញញឹម។

អេឡិច បន្តថា ក្តីស្រលាញ់ចំពោះលោក មិនមែនមានតែមួយថ្ងៃ នៃទិវាក្តីស្រលាញ់ ប៉ុណ្ណឹងទេ គឺមានជារៀងរាល់ថ្ងៃ ព្រោះតែពេលខ្លះ មិនសម្រាប់តែ១៤ កុម្ភៈទេ គឺខ្ញុំរួមជា មួយមិត្តភ័ក្រ និងបងៗ ឧស្សាហ៍មកទីនេះ ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ដល់ក្មេង ៗ ដើម្បីជាកំលាំងចិត្តរបស់ពួកគេ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...