បុរសថៃម្នាក់ត្រូវបាននាំចេញពីកន្លែងកើតហេតុនៅផ្ទះរបស់គាត់ កាលពីថ្ងៃពុធសប្តាហ៍មុននៅពេលផ្ទះបានឆាបឆេះជាអណ្តាតភ្លើង។ គាត់បានដុតវាឆេះដោយខ្លួនគាត់។ គេជឿថាបុរសអាយុ ៣៥ឆ្នាំរូបនេះបានប្រព្រឹត្ដអំពើនេះដោយសារតែមិត្តស្រីវ័យក្មេងអាយុ១៩ឆ្នាំរបស់គាត់បានចាកចេញពីគាត់ ហើយមិនព្រមត្រឡប់ពីផ្ទះរបស់ម្តាយរបស់នាងវិញ ។
សំប៊ុន ប្រធានប៉ូលិសនៅខេត្តផេតចាប៊ុន បាននិយាយថា បុរសឈ្មោះ ចេនរ៉ូ ឌីណាអាយុ៣៥ឆ្នាំនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធពីបទដុតផ្ទះរបស់ខ្លួនឯងនិងត្រូវបាននាំខ្លួនទៅឃុំទុកដើម្បីសុវត្ថិភាពផ្ទាល់របស់គាត់។
ចេនរ៉ូ ឌីណា បានញញឹមនិងសើចនៅខាងក្រោយនៃរថយន្តប៉ូលិស នៅពេលគាត់ត្រូវបាននាំខ្លួនចេញពីផ្ទះដែលឆេះនោះ៕ប្រែសម្រួល៖សុខា/sn

ចេនរ៉ូ ឌីណា បានញញឹមនិងសើចនៅខាងក្រោយនៃរថយន្តប៉ូលិស នៅពេលប៉ូលិសចាប់ខ្លួនយកទៅ