Home ព័ត៌មានជាតិ សេដ្ឋកិច្ច មិត្ត​ហ្វូ​ន​...

មិត្ត​ហ្វូ​ន​ដាក់​ដំណើរការ​នូវ​កញ្ចប់​Bundle SIM អត្ថប្រយោជន៍​ថ្មី​សម្រាប់​អតិថិជន​Internet Wi-Fi

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​អតិថិជន​និង​ដើម្បី​ជា​ភាពងាយស្រួល​សន្សំសំចៃ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់ខ្លួន ។​មិត្ត​ហ្វូ​ន​បានសម្រេច​ដាក់​ដំណើរការ​ជា​ផ្លូវការ នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​មួយទៀត​នោះ​គឺ កញ្ចប់ Bundle SIM សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា nternetWiFi​របស់​មិត្ត​ហ្វូ​ន​ទូរ​ទាំង​ប្រទេស​។

​មានន័យថា​ទាំង​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី​សុទ្ធតែ​អាចមក​ទទួលយកបាន​នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​នេះ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដោយ​គ្រាន់តែ​ភ្ជាប់​មកជា​មួយ​នូវ​លេខ​គណនេយ្យ​Internet WiFi​តែប៉ុណ្ណោះ​។​កញ្ចប់​សេវា​BundleSIM​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​InternetWiFi​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​ដូចជា​ថែម​ជូន​លេខ​ស្អាត​ចំនួន​២​លេខ​,​ថែម​ជូន​កា​រខ​ល​ទូរស័ព្ទ​រកគ្នា​ដោយ​ឥតគិតថ្លៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចំនួន​២​ខ្សែ​លេខ​,​ថែម​ជូន​ឌែ​លតា​អ៊ិន​ធើ​ណិ​ត​ទូរស័ព្ទដៃ 4GB ជា​រៀងរាល់ខែ ។

​បន្ថែម​ពីលើ​នេះ​អតិថិជន​ក៏​អាច​ស្នើរ​បន្ថែម​នូវ​សមាជិក​រហូតដល់​៥​ខ្សែ​លេខ​សំរាប់​ខ​ល​រកគ្នា​ឥតគិតថ្លៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​ទទួលបាន​ឌែ​លតា​ទូរស័ព្ទដៃ​រហូតដល់​10GB​ជា​រៀងរាល់ខែ​,​ទស្សនា​កម្មវិធី​ទូរទស្សន៍​គ្មាន​ដែន​កំណត់​តាមរយះ App Mobile TV របស់​មិត្ត​ហ្វូ​ន នៅ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដោយ​ចំណាយ​បន្ថែម​ត្រឹមតែ ៣​ដុល្លារ​ជា​រៀងរាល់ខែ​តែប៉ុណ្ណោះ ។​

​លោក​គង់​ឧសភា​នាយករង​ទទួលបន្ទុក​ផ្នែក​សេវា​អ៊ិន​ធើ​ណិ​ត​អចល័ត​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បញ្ជាក់ថា សេវា​បន្ថែម​BundleSIM​នេះ​ពិតជា​អាចឆ្លើយតប​នូវ​តម្រូវការ​ចាំបាច់​ជូន​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​InternetWiFi​របស់​មិត្ត​ហ្វូ​ន​ជាក់​ជាមិនខាន​។​ព្រោះថា​កាលពីមុន​អតិថិជន​ចំណាយ​ទឹកប្រាក់​ប្រើប្រាស់​សេវា​InternetWiFi​នៅពេលដែល​ពួកគាត់​នៅផ្ទះ​ឬ​ស្ថិតនៅក្នុង​បរិវេណ​ដែល​អតិថិជន​បាន​ចុះឈ្មោះ​ភ្ជាប់​សេវា​InternetWiFi​តែប៉ុណ្ណោះ​។​

​តែ​ពេលនេះ​នៅពេលដែល​អតិថិជន​អញ្ជើញ​ទៅ​ផ្សារ​កន្លែងធ្វើការ​ងារ​ឬ​ទៅតាម​បណ្តារ​ខេត្ត​នានា​អតិថិជន​អាច​បន្តរ​ការប្រើប្រាស់​សេវា​អ៊ិន​ធើ​ណិ​ត​ទូរស័ព្ទដៃ​តាមរយៈ​ឌែ​លតា​ដែល​ក្រុមហ៊ុន​ផ្តល់ជូន​បន្ថែម​4GB​ជា​រៀងរាល់ខែ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​។​ក្រុមហ៊ុន​បាន​បន្ថែម​ជូន​អតិថិជន​នូវ​ស៊ីម​កាត​មិត្ត​ហ្វូ​ន​ចំនួន​២​លេខ​សម្រាប់​ខ​ល​រកគ្នា​ដោយ​ឥតគិតថ្លៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​ជា​រៀងរាល់ខែ​ថែមទៀត​ផង​។​ទាំងនេះ​គឺជា​អត្ថប្រយោជន៍​ដែល​អាច​សន្សំសំចៃ​ការចំណាយ​ជូន​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​InternetWiFi​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​មិត្ត​ហ្វូ​ន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កញ្ចប់​Bundle SIM អត្ថប្រយោជន៍​ថ្មី​សំរាប់​អតិថិជន​Internet Wi-Fi​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...