កាត់ឫសសីមាសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារថ្មី និងសមិទ្ធផលនា នានៃវត្តសុវណ្ណមុនីសោភ័ណ ស្ថិតក្នុងស្រុកជីក្រែង

ដោយ:គូលែន/ សៀមរាប ៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះវិហារថ្មី និង សមិទ្ធផលនានានៃវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត ដែលបានសាងសង់ថ្មីទាំងស្រុង បានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី។

លោក អ៊ាម ឃុន បានបញ្ជាក់ថា ព្រះវិហារថ្មី និង សមិទ្ធផលនានានៃវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត ក្នុងភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានដាងសង់រួចរាល់ជាស្ថាពរអស់រយៈពេលជាង២ឆ្នាំមក ដោយចំណាយថវិកាអស់ជាង ២៥ម៉ឺនដុល្លារអាមេរិក ដែលថវិកានេះទទួលបានមកពីកម្លាំងសទ្ធានៃពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធសាសនិកជិតឆ្ងាយ ។

លោក ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី បានបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ៨ខែ២០ថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង រួមទាំងសិទ្ធិនៃការរស់រានមានជីវិតរស់នៅ និង សិទ្ធិខាងជំនឿសាសនាផង វត្តអារាមត្រូវបានវាយកំទេចចោល ព្រះសង្ឃត្រូវបានចាប់បង្ខំឲ្យសឹក ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ អ្វីៗទាំងអស់ត្រូវបានស្ដារឡើងវិញតាំងពីបាតដៃទទេ រហូតដល់ប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំប្រទេសជាតិប្រកបដោយបញ្ញាញាណឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពនៅកម្ពុជា ។

លោកបានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ហើយដោយសារប្រទេសជាតិមានសន្តិភាពនេះ បានធ្វើឲ្យប្រទេសជាតិទាំងមូល រួមទាំងជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង មានការរីក ចម្រើនឡើងជាបន្តបន្ទាប់ ហើយការរីកចម្រើនផ្នែកអាណាចក្រនេះ បានញ៉ាំងឲ្យផ្នែកពុទ្ធចក្រមានការវិវត្ត និង រីកចម្រើនឡើងដែរ ដូច្នេះសន្តិភាពនេះ ជាបញ្ហាមួយដែលមានសារៈសំខាន់ជាទីបំផុត ដែលធ្វើឲ្យយើងទាំងអស់គ្នា បានរស់នៅដោយភាពសុខដុមរមនា ហេតុនេះ យើងទាំងអស់គ្នា ត្រូវតែរួមសាមគ្គីគ្នាថែរក្សាសន្តិភាពនេះ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ហើយយើងត្រូវអរគុណសន្តិភាព ។

ក្នុងឪកាសនោះលោក អ៊ាម ឃិន រួមក្រុមការងារអមដំណើរ បានចូលជាបច្ច័យសម្រាប់ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តស្ពានត្នោត ជាថវិកាចំនួន ១០លាន ៨៧ម៉ឺនរៀល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...