ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈសមត្ថកិច្ចបង្ក្រាបរថយន្តដឹកមួយគ្រឿងសង្ស័យអត់មានច្បាប់នៅចំណុចផ្សារឧដុង្គឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ខែកម្ភៈឆ្នាំ២០២០។
លោកវរសេនីយ៍ទោហេងសរេចនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថារថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ A3.1165អ្នកបើកបរឈ្មោះ សាយ៉ានភេទប្រុសអាយុ២៣ឆ្នាំ។ព្រូម្នាក់ឈ្មោះបូររតនាភេទប្រុសអាយុ១៧ឆ្នាំ។ក្រោយពីឃាត់បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញឈើប្រភេទសសរជ្រុងចំនួន៤៨ដើម។
ក្នុងនោះ(ចំនួនប្រហែលមិនទាន់វាស់)មានប្រវែង៣ម៉ែត្រកន្លះចំនួន៦៧ដើមប្រវែង៦ម៉ែត្រចំនួន១៧ដើមសសរគ្រែកចំនួន៤៩ដើមក្តាបន្ទះចំនួន ១០សន្លឹក៕S/


