ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ សមត្ថកិច្ចបង្ក្រាបរថយន្តដឹកមួយគ្រឿងសង្ស័យអតមានច្បាប់នៅចំណុចផ្សារឧដុង្គឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែកម្ ភៈឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ហេង សរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាមុនពេលឈានដល់ការបង្កា្របរថយន្តដឹងឈើខាងលើដោយមានការសហការពីប៉ុស្តិ៍នគរបាលឃុំវាំងចាស់ដោយមានសេចក្ត្តីរាយ៍ការពីបងប្អូនប្រជាពលរដ្ឋ ថាមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ A3.1165អ្នកបើកបរឈ្មោះ សា យ៉ាន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ និងព្រូម្នាក់ឈ្មោះ បូរ រតនា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ថ្នល់ បត់ ឃុំបស្សីក្រាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកបានបន្តថាក្រោយពីឃាតបានធ្វេីការត្រួតពិនិត្យជាក់ស្តែងឃេីញ ឈើប្រភេទសសរជ្រុងចំនួន ៤៨ដើម ក្នុងនោះ(ចំនួនប្រហែលមិនទាន់វាស់)មានប្រវែង ៣ម៉ែត្រកន្លះចំនួន ៦៧ដើម ប្រវែង ៦ម៉ែត្រចំនួន ១៧ដើមសសរគ្រែកចំនួន ៤៩ដើមក្តាបន្ទះចំនួន ១០សន្លឹក។

ចំពោះវត្ថុតាងឈើទាំងអស់ខាងលើ បានសម្រេចដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបាននាំខ្លួនអ្នកបើកបរទាំង២នាក់ខាងលើ មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលកំពង់ស្ពឺ ដេីម្បីកសាងសំណុំរឿង និងបន្តនីតិវិធី ៕B/