មន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈនេះថាប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មីមួយនៃវីរុសCovid-19ដែលធ្វើឱ្យចំនួនសរុបនៅប្រទេសកើននេះឡើងដល់ ៣៤ ករណីចាប់តាំងពីខែមករា។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបាននិយាយនៅសន្និសីទកាសែតថា ករណីឆ្លងថ្មីនេះ គឺស្ត្រីជនជាតិថៃអាយុ ៣៥ ឆ្នាំ ជាបុគ្គលិកពេទ្យដែលបានឆ្លងជំងឺនេះ ពីអ្នកជំងឺម្នាក់។
មនុស្ស ១៤ នាក់ក្នុងចំណោមអ្នកឆ្លងវីរុសនេះ បានជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា រហូតមកពេលនេះមនុស្សជាង១.៥០០នាក់នៅប្រទេសចិន បានស្លាប់ដោយសារវីរុសនេះប៉ុន្តែ ប្រទេសថៃមិនទាន់មានអ្នកស្លាប់ទេ៕ប្រែសម្រួល៖សុខា

ប្រជាជនថៃឈរចាំទិញម៉ាសនៅកន្លែងឱសថរដ្ឋាភិបាលនៅទីក្រុងបាងកកកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០