ជប៉ុន នឹងរៀបចំមហោស្រពគី​ហ្សូ​​ណាជប៉ុន-កម្ពុជា ផ្លាស់ប្តូរវប្បធម៌​

ដោយ:សុផល/ភ្នំពេញ ៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រព គីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅCJCC ។

កម្មវិធីវប្បធម៌នេះត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មកក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ប្រធានបទក្នុងឆ្នាំនេះគឺ « អានុភាពកីឡា » ។ ដោយសារតែ ប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកឆ្នាំនេះ ដូច្នេះមហោស្រព គីហ្សូណា ក្រោមប្រធានបទ «អានុភាពកីឡា» នឹងមានរៀនចំកម្មវិធីកីឡាមួយចំនួន។

ជាងនេះទៅទៀត មហោស្រពនេះ ក៏នឹងមានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។

មហោស្រពគីហ្សូណា ក៏មានសិក្ខាសាលាស្តីពីបាល់ទាត់, ការសម្តែង និងសិក្ខាសាលាពីរបាំ Awa Odori ,ការប្រគុំតន្រ្តីក្លាស៊ិ ,ការបង្ហាញកីឡាយូដូ ការ៉ាតេដូ អៃគីដូ និងក្បាច់គុនល្បុកត្តោ,ការសម្តែងល្ខោនស្បែកតូច និងយីកេ និងកម្មវិធីជាច្រើនទៀត។

តាមរយៈកម្មវិធី នានាក្នុងមហោស្រពនេះ អ្នកចូលរួមនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...