​ថ្ងៃ​១៤​កុម្ភៈ​សិស្ស​គោរព​វិន័យ​ម៉ោង​សិក្សា​និង​មិន​បង្ក​បាតុភាព​អាក្រក់​ក្នុង​សាលា​

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ក្រោយ​ការប្រកាស​ណែនាំ​អប់រំ​ដែល​សិស្សានុសិស្ស​តាម​សាលារៀន​នៅក្នុង​ខេត្តកោះកុង​មិនត្រូវ​ភ្លើតភ្លើន​ឬ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ​រួចមក​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​បាន​អះអាងថា​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ម្សិលមិញ​នេះ​ក្រុម​សិស្សានុសិស្ស​គឺ​បាន​អនុវត្ត​គោរព​វិន័យ​បទបញ្ជា​ផ្ទៃក្រោម​រូបភាព​មក​រៀន​សូត្រ​តាម​ម៉ោង​សិក្សា​និង​មិន​បង្ក​បាតុភាព​អាក្រក់​ណាមួយ​ក្នុង​សាលារៀន​ឡើយ​។​

លោក សេង សុធី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ថា​ក្រុម​សិស្សានុសិស្ស​ទូទាំង​ខេត្ត​របស់លោក​បានមក​សិក្សា​តាម​ម៉ោង​កំណត់​ជាមួយ​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​របស់​ពួកគេ​រៀងៗ​ខ្លួន​មិន​ធ្វើ​សកម្ម​ភាពខុស​ប្រពៃណី​វប្បធម៌​ឬ​ជូន​បាច់ផ្កា​គ្នា​ឡើយ​កាលពី​នៅ​ថ្ងៃទី​១៤ កុម្ភៈ​។

លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា អះអាង​ទៀត​ដែរ​ថា មន្ទីរ​បាន​ណែនាំ​ដល់​នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ​បន្ត​ប្រាប់​ពី​អត្ថន័យ​នៃ​ទិវា​ក្តី​ស្រឡាញ់​ឱ្យ​ច្បាស់លាស់ ជៀសវាង​ការយល់ច្រឡំ ដោយ​យក​ថ្ងៃនេះ​ទៅ​ប្រព្រឹត្ត​សកម្ម​ភាពខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។​ជាក់ស្តែង​ត្រូវ​ស្រង់​វត្តមាន​គ្រប់​ម៉ោង​សិក្សា​ទាំងអស់​។​

លោក​សេង​សុធី​ថ្លែងថា​ការអោយ​សិស្សានុសិស្ស​មក​សិក្សា​តាម​ម៉ោង​កំណត់​នេះ​គឺធ្វើឡើង​តាម​សេចក្តីណែនាំ​ផ្សព្វផ្សាយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​ហាមប្រាម​ដាច់​ខាន​មិនឱ្យ​យុវជន​ភ្លើតភ្លើន និង​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ​ឡើយ ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូ​រក​តិ្ត​យស​គ្រួសារ​។ យ៉ាងណា​នោះ​កាលពី​ឆ្នាំមុន​មន្ទីរ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​បំផុសគំនិត​ឱ្យ​សិស្ស​ក្តី​ស្រឡាញ់​រវាង​គ្នា​តាមរយៈ​ការទិញ​សម្ភារៈ​សិក្សា​នំចំណី​ឬ​ចែករំលែក​ចំណេះដឹង​មេរៀន​ដែល​នរណា​រៀន​ពូកែ​មក​អ្នក​មិនទាន់​យល់​ជាដើម​។

​នាយក​វិទ្យាល័យ​ចាំ​យាម​លោក​អុំ​សា​វ៉ូ​ន​និង​លោក​ផូ​ប៊ុនធឿន​នាយក​វិទ្យាល័យ​កោះកុង​បានឱ្យដឹង​រួមគ្នា​ថា​មុន​ថ្ងៃ​១៤​កុម្ភៈ​ចូលមក​ដល់​៣​ទៅ​៤​ថ្ងៃ​កន្លងទៅ​ពួកគាត់​បាន​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​របស់ខ្លួន​អំឡុងពេល​គោរព​ទង់ជាតិ​ថា​ថ្ងៃ​១៤​កុម្ភៈ​ពុំមែន​ជា​ថ្ងៃបុណ្យ​សង្សារ​អ្វី​ទេ​។​

​ដូច្នេះ​កុំ​ប្រព្រឹត្ត​បាតុភាព​មិនល្អ​ក្នុង​សាលារៀន​ហើយ​ត្រូវ​មក​រៀន​ទៀងទាត់​ពេលវេលា​ប្រសិនបើ​អវត្តមាន​នឹង​គុណ​៣​តែម្តង​។​បើតាម​នាយក​សាលារៀន​ទាំងពីរ​មិន​អនុញ្ញាត​ឱ្យមាន​ការជូន​ផ្កា​គ្នា​ទៅវិញទៅមក​ឡើយ​មិនថាតែ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ឬ​សិស្សានុសិស្ស​គ្នាឯង​បើ​ជូន​គ្រូបង្រៀន​មិនចាំបាច់​ទេ​ការជូន​ផ្កា​ព្រោះ​ជួប​មុខ​គ្នា​រាល់ថ្ងៃ បូកផ្សំ​ទាំង​ការស្រឡាញ់​ប្រណី​តាម​អប់រំ និង​ផ្តល់​ចំណេះដឹង​។​

​ដោយឡែក​យុវតី​តាំង​នី​ឡា​និង​យុវជន​សុខ​ហេង​ជា​សិស្សានុសិស្ស​វិទ្យាល័យ​ចាំ​យាម​លើកឡើងថា​ពួកគេ​បាន​យល់​ច្បាស់លាស់​ពី​រៀបចំ​ទិវា​ក្តី​ស្រឡាញ់​នៅ​ថ្ងៃទី​១៤​កុម្ភៈ​។​ដូច្នេះ​ពួកគេ​មិន​ពុំ​ភ្លើតភ្លើន​ប្រព្រឹត្ត​ខុស​ប្រពៃណី​ឬ​ជូន​ផ្កា​គ្នា​ក្នុង​សាលារៀន​ក្រៅ​សាលា​អី​ដែរ​។​ជំនួស​មកវិញ​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ពួកគេ​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​លើកមុខ​មាត់ក​ត្ថិ​យស​គ្រួសារ​ក៏ដូចជា​អនាគត​ខ្លួន​ដើម្បី​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​សង្គមជាតិ​។

​កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​កិច្ចការនារី​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​បាន​អំពាវនាវ​ដែល​ប្រជាពលរដ្ឋ ពិសេស​យុវជន​តែម្តង​គឺ​គួរ​ចាត់ទុក​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ទៅជា​ការចែករំលែក​ក្ដី​ស្រឡាញ់​ឱ្យដល់​ក្រុមគ្រួសារ បងប្អូន ជនពិការ កុមារកំព្រា អ្នកក្រខ្សត់​ជាង​ខ្លួន តាមរយៈ​ទឹកចិត្ត​មនុស្សធម៌​ជាដើម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​ប្រៃសណី...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រ...

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...