បុគ្គលិក ធនាគារ ABAម្នាក់ស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត និងម៉ូតូនៅស្រុកស្វាយទាប​

204
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់ដែលជា បុគ្គលិក ធនាគារ ABAបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០១ ចន្លោះ បង្គោល គីឡូម៉ែត្រ លេខ១៣៧-១៣៨ស្ថិតក្នុងភូមិ ប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈមាន រថយន្ត មួយ គ្រឿង ម៉ាក កាមរី ឆ្លាម ពណ៌ ទឹកមាស ពាក់ ស្លាក លេខប.មានជ័យ អ្នក បេីក បរ ឈ្មោះ កឹម ស៉ីថុន ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ នគរបាល រស់ នៅ ភូមិ អង្គស្វាយ ឃុំ ប្រសូតិ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង (គ្មាន របួស ស្នាម)រត់ គេច ពី កន្លែង កើត ហេតុ បានធ្វើ ដំណើរពី ទិសដៅ ពី ត្បូង ទៅ លិច មក ដល់ ចំនុច កេីត ហេតុ ខាង លើ បាន បុក ចំ ពី មុខ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម C១២៥ ពណ៍ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ព្រៃវែង ១L-៨០៩០ បេីកបរ ដោយ ឈ្មោះព្រំ សារ៉ុន ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ ABA រស់នៅ ភូមិ ព្រះ ពន្លា ឃុំ ព្រះ ពន្លា ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង (មិន ពាក់ មួក សុវត្ថិភាព ) រងរបួស បែក ក្បាល ធ្ងន់ធ្ងរ ធ្វេី ដំណើរ ទិសដៅ ពី លិច ទៅ កេីត បណ្ដាល ឲ្យ គ្រោះថ្នាក់ និង រងរបួសហើយបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ តែ ម្តង។

ប្រភពដដែលបានបន្តថាៈករណី នេះ បង្ក ការ គ្រោះ ថ្នាក់ និង ខូចខាត ៖ រួមមានស្លាប់មនុស្ស ០១ នាក់ ម៉ូតូ ខូចខាត ០១ គ្រឿង (ធ្ងន់ ) រថយន្ត ខូចខាត ០១គ្រឿង (ស្រាល)។

ដោយឡែកមធ្យោបាយ ទាំង ពីរ យក មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ស្វាយទាប៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម