Home ព័ត៌មានជាតិ សន្តិសុខ ​អគ្គិភ័យ​ឆេះ...

​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​៣​ខ្នង​ខួច​ខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ​

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង​ផ្ទះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​និង​ខូចខាត​ទ្រព្យសម្បត្តិ​សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ នៅ​ចំណុច ភូមិ​ល្វា​ធំ ឃុំ​ព្រែ​កដា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ឆ្លូង​បានឱ្យដឹងថា​៖​ម្ចាស់ផ្ទះ​ទី​១​មានឈ្មោះ​៖​ឈ្មោះ​សេន​ទៀត​ភេទ​ប្រុស​(​ប្តី​)​ប្រព​ន្ឋ​ឈ្មោះ​សា​មៃ​យះ​។​ឆេះ​មួយ​ខ្នង​ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ឆេះ​អស់ទាំង​ស្រុង​សរុប​ទឹកប្រាក់​ប្រហែល​៣៣.០០០​ដុល្លារ​។​ម្ចាស់ផ្ទះ​ទី​២​មានឈ្មោះ​ស៊ូ​ក្រឹម​ភេទ​ប្រុស​ឆេះ​ផ្ទះមួយ​ខ្នង​មាន​ទំហំ​៦,៥០​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ឆេះ​អស់ទាំង​ស្រុង​សរុប​ទឹកប្រាក់​ប្រហែល​អស់ ២៦.០០០​ដុល្លារ​។

​ម្ចាស់ផ្ទះ​ទី​៣​មានឈ្មោះ​ក្រឹម សា​ណះ​ភេទ​ប្រុស ឆេះ​ផ្ទះមួយ​ខ្នង មាន​ទំហំ ៧ ម៉ែត្រ គុណ​៩ ម៉ែត្រ ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង​សរុប​ទឹកប្រាក់​ប្រហែល​៤.៥០០​រ​ដុល្លា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចំនួន​៣​ខ្នង​ផ្ទះ​ខាងលើ​មូលហេតុ​ដំបូង​មកពី​ឆេះ​ផ្ទះ​ឈ្មោះ​សេន​ទៀត​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​(​ម្ចាស់ផ្ទះ​បិទទ្វា​ទៅ​ការ​បងប្អូន )​ទើប​រាលដាល​ដល់ផ្ទះ​ជិតខាង​។​

​សូមបញ្ជាក់ថា​ករណីនេះ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​អស់​៣​ឡាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អស់​១​ឡាន​ទើប​ពន្លត់​បាន​ទាំងស្រុង មិន​បណ្តាលឱ្យ​រងរបួស​មនុស្ស​ទេ​៕S/

​ ​ ​រូបថត​៖​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង​ផ្ទះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...