សម្តេចក្រឡាហោមៈ”ការងារផ្តល់​សេវាជូនប្រជាពលរដ្ឋគឺជាកាងារ​សំខាន់មួយ”

220
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នៅក្នុងពិធីផ្សព្វផ្យាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៅសាលមហោស្រពស្ទឹងសង្កែសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត៎ដំបងមានប្រសាសន៍ថាៈ”ការងារផ្តល់សេវាជូនប្រជាពលរដ្ឋគឺជាកាងារសំខាន់មួយ”។យើងបានបង្កើតឱ្យមានច្រកចេញ ចូលតែមួយជាលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋប៉ុន្តែច្រកចេញ ចូលតែមួយនៅមិនទាន់មានគ្របទីកន្លែងទេដូច្នេះយើងត្រូវបន្តបង្កើតតទៅទៀត។ កន្លែងដែលមិនទាន់មានក៍ត្រូវបម្រើសេវាជូនឱ្យបានល្អដែរ។ពាក្យថាធ្វើអំពើល្អជាមួយប្រជាជនគឺជាមូលដ្ឋានធំណាស់ដើម្បីកសាងកម្លាំងនយោ​បាយហើយការធ្វើល្អជាមួយប្រជាជនមិនមែនមានន័យថាយើងត្រូវតែទៅជួយពុះអុស ជួយរែកទឹក ជួយមុជទឹកឱ្យប្រជាជនទេគឺគ្រាន់តែចេះគួរសមជាមួយពួកគាត់។ពេលដែលគាត់ខ្វះទឹកប្រើប្រាស់ ខ្វះទឹកធ្វើស្រែ គាត់ត្រូវកាប្រឡាយយើងត្រូវជីកអណ្តូង ជីកស្រះ ឬក៍រកម៉ាស៊ីនបូមទឹកជូនគាត់ឬកឹករកមធ្យោបាយដឹកទឹកជូនគាត់។ បទពិ
សោធ​ន៍​កន្លងមកមានកន្លែងខ្លះជីអណ្តូងជ្រៅរាប់សិបម៉ែត្រមិនចេញទៀត។

សម្តេចបានប្រាប់ថាយើងត្រូវយកដែកស្ពាន់ប៉ុនចង្កើះប្រហែល៥មីលិម៉ែត្រដាក់លើបាតដៃប៉ុន្តែមិនត្រូវក្តាប់ឱ្យណែនទេហើយរាវរកប្រភពទឹក។

បើកន្លែងមានប្រភពទឹកនោះដែកស្ពាននឹងរេទៅកន្លែងនោះហើយពេលជីកទៅនឹងមានទឹកចេញហើយទោបីជានៅលើឥដ្ឋឬលើថ្នល់ក៍មានដែរប៉ុន្តែក្នុងពេលដើររាវរកប្រភពទឹកនេះមិនត្រូវពាក៎ស្បែកជើងទេ។ចាស់ៗពីដើមចំណាំកន្លែងណាមានស្មៅដុះច្រើនគឺកន្លែងនោះមានប្រភពទឹកហើយ។ ពេលជីកអណ្តូងទឹកបានហើយទឹកនោះប្រើប្សាស់បានដូចទឹកស្អាតមិនភ្លាវយើងត្រូវប្រើធុងទឹកជ័រធំអាចដាក៎ទឹកប្រើរាប់ពាន់លីត្រដោយដាក់នៅទីខ្ពស់។

បើអត់ទឹកផឹកតែ១អាទិត្យអាចស្លាប់បានប៉ុន្តែបើអត់បាយ១ខែអាចរស់បានថោយ​ហូបតែពោតឬដំឡូងអាចរស់បាន។តែដល់ពេលបានបាយហូប២ថ្ងៃដំបូងហូបទៅមិនដឹងជាតិបាយទេ។

សម្តេចក្រឡាហោមបានបន្តថា ការផ្តល់សេវាជូនប្រជាជនមានឯកសារអ្វីខ្លះ?ទី១សំបុត្រ
កំណើត ពេលឆ្លងទន្លេរួចត្រូវធ្វើជូនគាត់ភ្លាមទី២សំបុត្រអាពាហ៍ពិពាហ៍ ទី៣ការលែងលះគ្នាក៍ត្រូវចុះដែរក្នុងនោះមានអ្នកខ្លះប្តឹងលែងលះ។ រហូតដល់តុលាការនិងមានអ្នកខ្លះលែងសះគ្នាត្រឺមឃុំ សង្កាត់និងអ្នកខ្លះលែងលះគ្នាដោយត្រូវរ៉ូវគ្នារវាងភាគីទាំងសងខាងនិងទី៤សំបុត្រមរណភាព។ក្រៅពីនោះមានឯកសារសំន់ៗមួយចំនួនទៀតដូចជាសៀវភៅស្នាក៎នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ…។

បច្ចុប្បន្នប្រទេសយើងឋថ្វើអត្តសញ្ញាណន័ណ្ណឱ្យយុវជនអាយុ១៥ឆ្នាំតែមិនអាចបោះឆ្នោតបានទេ។ ដោយឡែប្រទេសគេធ្វើអត្តសញ្ញាណប័ណ្ណឱ្យកុមារអាយុ៦ឆ្នាំដោយមានឪពុកម្តាយជាអ្នកនាំទៅធ្វើហើយអាយុ6ឆ្នាំទើបក្មេងអាចចូលរៀន។

ដម្តេចលើកពីរបៀបរបបធ្វើការងាររបស់រដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌមានមន្ត្រី២ជំពូក។១ជាមន្ត្រីរបស់រដ្ឋាភិបាលប៉ុន្តែមន្ត្រីនោះមានសិទ្ធិសុំដូរតែការតែងតាំងជាការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដដែល។ នៅឃុំស្មៀនជាអ្នកធ្វើ នៅស្រុក ក្រុងជាអ្នកធ្វើនូវខ្លឹមសារសម្រាប់ប្រជុំរបស់ក្រុមប្រឹក្សាប្រជុំក្នុងពេលប្រជុំចាំបាចត្រូវតែមានវត្តមានរដ្ឋបាលខេត្ត ក្រុង ស្រុកជាអ្នកការពារ។ជាធម្មតាត្រូវតែអភិបាលខេត្ត ស្រុក ក្រុងជាអ្នកចូលរូមជាមួយក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង។ ក្រុមប្រឹក្សាប្រៀបដូចជាអង្គការនីតិបញ្ញតិហើយរដ្ឋបាលខេត្ត ស្រុក ក្រុងប្រៀបដូចជាអង្គកាតនិតិប្រតិបត្តិធ្វើការងារជាក្រុម។ ពេលប្រជុំក្រុមប្រឹក្សាចាំបាចត្រូវអភិបាលចូលរួមបើអវត្តមានចាំបាចត្រូប្រគល់សិទ្ធិឱ្យអភិបាងម្នាកចូលជំនួស។

ចំពោះក្រុមការងារចុះមូលដ្ឋានមាន២គឺក្រុមការងារបក្សធ្វើការតែថ្ងៃសៅឫអាទិត្យជាប្រចាំឯក្រុមការងារថ្នាក់ជាតធ្វើការងារថ្ងៃណាក៍បានក្រុមការងារទាណង២នេះមានគោលដៅតែមួយគឺជួយប្រជាពលរដ្ឋដូចគ្នា។ចំពោះការងារកសាងបក្សផ្អែកលើវិស័យទាំង៤÷១កសាងលើវិដ័យនយោបាយ ២កសាងលើវិស័យធនធានមនុស្ស៣កសាងលើសតិអារម្មណ៍ និងកសាងលើវិស័យហិរញ្ញវត្ថុ។

អ្នកថូលរួមក្នុងពីនេះជាង២ពាន់ទទួលបានម្នាក់ថវិកា៥ម៉ឺននាក់លើកលែងតែអ្នកដារព័ត៌មានអ្នកមានទទុលបានធ្វើទេទោះបីនៅដល់ចប់កម្មវិធីជិតម៉ោង១រសៀក៍ដោយខុសប្លែកតែខេត្តបាត់ដំបងមួយប៉ុណ្ណោះ៕b/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ