កូនសិស្សចេញពីសាលាដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូបុកបណ្តាលឱ្យមនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅស្រុករមាសហែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ក្មេងស្រីជំទង់៣នាក់និងកុមារាម្នាក់ បានរងរបួសធ្ងន់និងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើជើងដើរឆ្លងថ្នល់ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈជនរងគ្រោះទាំ៤នាក់រួមមាន ទី១ឈ្មោះវន់ នីតា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែកជាអ្នកបើកម៉ូតូ រួមដំណើរ២នាក់គឺ ឈ្មោះសឿន ស្រីហ៊ន់ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានិងឈ្មោះស៊ុន ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។ ចំណែកឈ្មោះឆន ដាវីន ភេទប្រុស អាយុ៦ឆ្មាំ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ដើរឆ្លងកាត់ផ្លូវចេញពីសាលា។

ប្រភពខាងលើបានបន្តថាៈករណីនេះបណ្ដាលអោយគ្រោះ ថ្នាក់មនុស្ស៤នាក់ ប្រុស១នាក់របួសធ្ងន់គឺឈ្មោះឆន ដាវីន បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំត្រពាំងស្តៅ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular