ដោយៈសុផល/កំពង់ធំៈអគារសិក្សាថ្មីចំនួន២ខ្នងនិងសមិទ្ធផលនានាដែលមានតម្លៃជាង២៣ម៉ឺនដុល្លារនៅវិទ្យាល័យហ៊ុនសែនក្រវ៉ាក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០។លោកបណ្ឌិតងួនញ៉ិលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីនេះ។
លោក ញឹក បានខេង អភិបាលស្តីទីខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖វត្តមានរបស់លោកបណ្ឌិត ងួន ញ៉ិល នាពេលនេះបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀត ពីការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។លោកបណ្ឌិតចំពោះសំណូមពររបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រវ៉ាបាក់ស្នាគគីរធំនិងឃុំចើងដើងស្រុកបារាយណ៍ និងជារួមសម្រាប់ខេត្តកំពង់ធំទាំងមូល ។
លោកអភិបាលស្តីទីខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ដោយមានការផ្តួចផ្តើមគំនិតពីលោក បណ្ឌិត ងួន ញ៉ិល វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា បានកសាងឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៥ មានអគារចំនួន ២ខ្នង ១០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយបានអនុញ្ញាតឱ្យបើកជា អនុវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ជាផ្លូវការនៅឆ្នាំ១៩៩៦ ។
ក្រោយមក លោក បណ្ឌិត ងួន ញ៉ិល បានផ្តល់អគារសិក្សាមួយខ្នង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អគារសិក្សា១ខ្នង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អគារទីចាត់ការ ១ខ្នង អគារកាត់ដេរ ១ខ្នង (បច្ចុប្បន្នអគារកាត់ដេរនោះបានប្រែក្លាយជាអគារសិក្សាវិញ) ។ប៉ុន្តែទោះបីអគារសិក្សាទាំងអស់មានរហូត៤ខ្នងស្មើ២០បន្ទប់ក៏ដោយក៏នៅតែមានការខ្វះបន្ទប់សំរាប់សិស្សានុសិស្ស សិក្សាដដែល ។
ដោយពិនិត្យឃើញផ្ទាល់អំពីស្ថានភាពលំបាកនេះលោក បណ្ឌិត ងួន ញ៉ិល បានសម្រេចផ្តល់អគារ ២ខ្នង ១២បន្ទប់ បន្ទប់អនាម័យ ២កន្លែង ជួសជុលអគារចាស់ទាំង៤ខ្នង អគារទីចាត់ការមួយខ្នង របង ខ្លោងទ្វារ និងកែលំអទីធ្លាសាលាឡើងវិញ ដោយបានចំណាយថវិកាសរុបចំនួន ២៣២.៦៦៨ ដុល្លារអាមេរិក ដែលយើងកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ។
លោក បណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សមន្ត្រីរាជការនិងថ្នាក់ដឹកនាំទាំងអស់ ទូទាំងខេត្តកំពង់ធំ ។
លោកបណ្ឌិត បានបន្តថាតាងនាមប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងរូបលោកបណ្ឌិតផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែលើកកំពស់ និងយកចិត្តទុកដាក់បំផុតក្នុងវិស័យអប់រំពិសេសគឺការសាងសង់អគារសិក្សាថ្មីជាច្រើននៅទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ផងដែរ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សប្បុរសជន លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអាជ្ញារមូលដ្នានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភ និងសហការគ្នាបានយ៉ាងល្អ ក្នុងការធ្វើឲ្យសមិទ្ធផលនៅក្នុងវិទ្យាល័យ នេះលេចជារូបរាងឡើងជាទីមោទនៈ ។
លោកបណ្ឌិតងួនញ៉ិលមានប្រសាសន៍បញ្ជាក់ទៀតថាលទ្ធភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏អាស្រ័យដោយប្រទេសជាតិមានស្ថិរភាពនិងសុខសន្តិភាពដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំថាមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាពទើបមានលទ្ធិប្រជាធិតេយ្យ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពឲ្យបានទោះក្នុងកាលៈទេសៈណាក៏ដោយ « អរគុណសន្តិភាព » ។
សូមជម្រាបផងដែរថា៖លោកបណ្ឌិត ងួន ញ៉ិល ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជន ចែកជូនថវិកា សំភារៈ ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សផងដែរ៕S/