ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​សហគមន៍​កសិកម្ម​ក្របៅ​ព្រហ្ម​ទេព​រៀបចំ​មហាសន្និបាត​បូកសរុប​ប្រចាំឆ្នាំ​លើក​ទី​១០​។​ដើម្បី​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ផែនការ​សកម្មភាព ២០២០ នៅ​ភូមិ​ក្របៅ ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​បាន​បន្តថា​មហាសន្និបាត​រួមមាន​1-​សហគមន៍​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៨​មាន​សមាជិក​៧២​គ្រួសារ​។​2-​បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​រហូត​282​គ្រួសារ​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ​។​ក្នុង​ឆ្នាំកន្លងមក​សហគម​ន៌​មាន​មុខរបរ​សំខាន់ៗ​ដូចខាងក្រោម​៖​ចុះកិច្ចសន្យា​ទិញ​-​លក់​ស្រូវ​សរីរាង្គ​ជាមួយ​ក្រុមហ៊ុន Amru Rice​។​

​ចុះកិច្ចសន្យា​លក់​ដំឡូង​មី​ជូន​ក្រុមហ៊ុន Tha Wha តាមរយៈ CACC​។​ផ្តល់​សេវា​ម៉ាស៊ីនបោកស្រូវ សេវា​ឡស​ម្ងួ​ត​ស្រូវ​ជូន​សមាជិក​សហគមន៍​។​ផ្តល់​សេវា​ឥណទាន​សាច់ប្រាក់​ជូន​សមាជិក​។​មាន​លក់​ធាតុ​ចូល​កសិកម្ម ដូចជា ពូជស្រូវ ជីសរីរាង្គ និង​សម្ភារៈ​កសិកម្ម​មួយចំនួនទៀត​។​ផែនការ ២០២០ ពង្រីក​សមាជិកភាព​ស​ហ​គម​ន៌​ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មា​នល​ទ្ឋ​ភាព​ទទួលបាន​ការគាំទ្រ​លក់​ផលិតផល​តាម​កិច្ចសន្យា​។​បន្ត​សហការ​និង​ពង្រឹង​បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូរ​ដែល​បាន​ទិញ​កសិផល​កន្លងមក​។


​កម្មវិធី​មហាសន្និបាត​រៀបចំ​ដោយ​ក្រុមប្រឹក្សាភិបាល​សហគមន៍​និង​ចូលរួម​ដោយ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត អាជ្ញាធរ​ឃុំ ភូមិ មេ​ប៉ុស្តិ៍ ព្រមទាំង អង្ក​ការ BFD ផងដែរ​៕S/​