​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ម៉ែន​វណ្ណា​រា​ប្រធាន​សាខា​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​សាខា​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ធម្ម​បណ្ឌិត​ហេង​មណី​ចិន្តា​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​(​ពដ​អ​)​។​លោក​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៥​របស់​សហគមន៍​កសិក​ម្ម​កែវ​ពណ៌​សាមគ្គី​ចម្រើន​ផល ស្ថិតក្នុង​ភូមិរ​កាយា ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០ ។​

​ក្នុង​កម្មវិធី​មហាសន្និបាត​របស់​សហ​គម​ន៍​កសិកម្ម​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១២០​នាក់​ដែល​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​,​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​,​អង្គការ​ពដ​អ​,​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​,​សហភាព​សៀមរាប​អង្គរ​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កែវ​ពណ៌​ផងដែរ​។​

​ជា​លទ្ធផល​មហាសន្និបាត​សហគមន៍​បានសម្រេច​លទ្ធផល​ជា​។​ជាពិសេស​បាន​ផ្សព្វផ្សាយ​ពី​សេវា​ទិញ​លក់​ជី​ដល់​សមាជិក​ឱ្យចូល​រួម​ប្រើប្រាស់​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រាក់ចំណូល​ចូល​សហគមន៍​ឱ្យ​កាន់តែច្រើន​៕S/​