Home ព័ត៌មានជាតិ សង្គម ​សម្តេចព្រះ​ព...

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​៖”​ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​ឱ្យតែ​យើង​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​”

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​មាន​សង្ឃដីកា​ថា​៖”​ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​ឱ្យតែ​យើង​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​តាម​ឱវាទ​ព្រះសម្មាសម្ពុទ្ធ​ព្រះវិហារ​”​។​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​និង​ជា​ព្រះ​អាគារ​ធិ​កា​រង​ពុទ្ធិកសិក្សា​ជាតិ​ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​បាន​និមន្ត​ចូលរួម​ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​ដល់​យុវជន​យុវនារី​សិស្សានុសិស្ស​ក៏ដូចជា​ពុទ្ធបរិស័ទ​អំពី​គុណ​លោកឪពុក​អ្នក​ម្តាយ​ទិវា​នៃ​សេចក្តីស្រលាញ់​។

​ពិធី​ផ្សព្វផ្សាយ​នេះ រៀបចំ​ធ្វើឡើង​ក្នុង​បរិវេណ​វត្ត​ប្រាសាទព្រះខ័ន ហៅ​វត្ត​តា​សែង​ស្ថិតក្នុង​ភូមិ​តា​សែង ឃុំរ​ណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពី​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រមទាំង​អជ្ញាធរ​មូលដ្ឋាន និង​ពុទ្ធ​បរិ​ស​ទ័​មកពី​ទីជិត​ឆ្ងាយ​ជាច្រើនរូប​ផងដែរ​។​

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​បាន​មាន​សង្ឃដីកា​ថា​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវធ្វើ​អំពើ​ល្អ​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន​ហើយ​បច្ចុប្បន្ន​យើង​កំពុងមាន​នៅក្នុង​ដៃ​នេះហើយ​ជា​មង្គល​សម្រាប់​យើង​។​ដូច្នេះ​កុំ​រំពឹង​អនាគត​ដែល​មិនទាន់​មកដល់​និង​កុំ​គិត​ចំពោះ​អតីត​កាលដែល​កន្លងផុត​ហើយ ត្រូវ​គិតពី​បច្ចុប្បន្ន​កាលដែល​កំពុង​មាំទាំ​នេះ​។​

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​បាន​មាន​សង្ឃដីកា​សង្កត់ធ្ងន់​ថា​សេចក្តីស្រឡាញ់​មិនមែន​មានន័យថា ស្រឡាញ់​តែ​ប្តី​ប្រពន្ធ​កូន​នោះទេ​គឺ​ស្រឡាញ់​គ្រប់សព្វ​សត្វលោក​ទាំងអស់​។​ក្តី​ស្រឡាញ់​មិនមែន​ទើបតែ​មាន​នេះ​ទេ​គឺ​ក្តី​ស្រឡាញ់​ព្រះពុទ្ធ​យកមក​តាំងពី​ឆ្នាំ​២៥០០​មុន​មក​ម្លេះ​។​និយាយ​រួម​មនុស្ស​យើង​បើ​មានធម៌​៥​នៅក្នុង​ខ្លួន​គឺ​ស្មើ​និង​ទេវតា​។​

​ជាមួយគ្នា​នោះ សម្តេច​សង្ឃ បាន​ណែនាំ​ឱ្យ​ពុទ្ធបរិស័ទ​សិក្សា​ធម៌​ព្រះពុទ្ធ​ហើយ​រក្សា​នៅ​សេចក្តី​ល្អ គឺ​កាយសុច្ចរិត​, វេជ្ជ​យ​សុច្ចរិត​, មនោ​សុច្ចរិត​ទៅ​យើង និង​យល់ច្បាស់ យើង​មិន​យល់ច្រឡំ​ថ្ងៃ​ណា ថ្ងៃ​ណី​ទៀត​ទេ​។​ព្រោះ​ធម៌​ព្រះពុទ្ធ​បាន​សម្ដែង​ថា​ពេលណា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត​ពេលនោះ​អត់​មាន​អាក្រក់​នៅ​ថ្ងៃ​ណា​ថ្ងៃ​ណី​ទេ​ឱ្យតែ​យើង​ធ្វើ​ល្អ​ថ្ងៃនោះ​ឈ្មោះថា​ល្អ​ហើយ​។​

​នៅក្នុង​ឱកាស​នោះដែរ​សម្តេចព្រះ​ពុទ្ធិ​ជ័យ​មុនី​ឃឹម​សន​បាន​ប្រគេន​និង​ចែង​វិ​ញ្ញា​ប័ន​ប​ត្រ​ដល់​សា​មណៈ​សិស្ស​និង​សិស្សានុសិស្ស​ព្រមទាំង​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​កម្មវិធី​ផងដែរ​។​ដើម្បី​បង្ហាញឱ្យឃើញ​ពី​ការស្រឡាញ់​ដ៏​ជ្រាលជ្រៅ​នេះ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះខ័ន​បានរៀបចំ​នៅ​ពិធី​ពិសារ​អាហារ​សាមគ្គី​ចំនួន​១១០​តុ​និង​ការប្រគុំ​តន្ត្រី​កំដរ​អារម្មណ៍​ជូន​ដល់​ពុទ្ធបរិស័ទ​មកពី​ទីជិត​ឆ្ងាយ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...