Home កម្សាន្ត តារា​សម្តែង ផ...

តារា​សម្តែង ផា ណា​ម៉ុ​ច តែងតែ​ថា​អត់​ស្នេហា​ទេ​តែ​ដល់​ថ្ងៃ​មាន​បុរស​ជូន​ផ្កា

​ភ្នំពេញ​៖ តារា​សម្តែង​និង​ចម្រៀង​កញ្ញា ផា ណា​ម៉ុ​ច ហៅ “​បេឡា​” តែងតែ​ប្រ​កែ​ថា មិនមាន សង្សារ​ទេ ព្រោះ​អត់​ស្រឡាញ់ ។ ប៉ុន្តែ​កាលពី​ម្សិលមិញ​ដល់​ថ្ងៃ​ពិសេស​ស្រាប់​តែមាន​បាច់ផ្កា មិនចេះ​តិច​មក​ដល់ដៃ​ស្រី​ស្អាត​រូបនេះ​។​

​តារា​ល្បី​កញ្ញា ផា ណា​ម៉ុ​ច បង្ក​ការចាប់អារម្មណ៍​ទៀតហើយ ព្រោះ​ឃើញ​ទទួលបាន​បាច់ផ្កា ជាច្រើន​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ជា​ទិវា​នៃ​សេ​ក្តី​ស្រឡាញ់​។ ការចាប់អារម្មណ៍ លើក​នេះ ព្រោះតែ​តារា​ល្បី​រូបនេះ តែងតែ​ប្រាប់ថា អត់​សង្សារ អត់​មាន​ស្នេហា​ទេ ជា​រើ​យៗ​។ ប៉ុន្តែ​ដល់​ថ្ងៃ​១៤​កុម្ភៈ មាន​មនុស្ស​ប្រុស​ជូន​ផ្កា​យ៉ាង​ស្អាត​ដល់ក​ញ្ញា ផា ណា​ម៉ុ​ច តារា​សម្តែង ស្រី​ស្អាត​និង​សិច​ស៊ី​។

​កញ្ញា ផា ណា​ម៉ុ​ច បាន​បង្ហោះ​សារ​ថា “​អគុណ​សម្រាប់​ក្តី​ស្រឡាញ់​មួយ​នេះ Love you dear”​។

​សូម​ម​បញ្ជាក់ថា កាលពីដើម​ឆ្នាំនេះ​ផដែរ តារា​រូប​ស្រស់​កញ្ញា ផា ណា​ម៉ុ​ច ក៏ ល្បី លេច​មុខជា ឯក​តួ​ស្រី​ក្នុង​បទ “​ក្រមុំ​រើស​ប្តី​” របស់​តារា​កំប្លែង​នាយ ម៉ាំ និង​តារាចម្រៀង​កញ្ញា វិបុល ក្នុង ពេល​បទ​កំពុង​ពេញនិយម​ខ្លាំង​នៅ​យូ​ធូប​។​

​តារា​សិច​ស៊ី​កញ្ញា ផា ណា​ម៉ុ​ច រយៈពេល​ចុងក្រោយ​ទទួលបាន​ទីផ្សារការងា​រ​ជា​បន្តបន្ទាប់ ។​ប្រជាប្រិយភាព​របស់​នា​ង​ត្រូវបាន​អ្នកគាំទ្រ​ពេញចិត្ត​ទាំង​ការសម្តែង និង សមត្ថភាព​បន្ថែម​គឺ ចេះ​ច្រៀង​ថែមទៀត​។​ថ្មីៗ​នេះ នាង​ទើប​ទទួលបាន​ការងារ​គឺ មាន​វត្តមាន​សម្តែង​តួ​ក្នុង​រឿង ភាគ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ ក្នុង​រឿង “​រ៉ៃ​ប្តូរ​ទ្រនំ​” ដែល​កំពុង​ថត និង​ត្រៀម​បញ្ចេញ​នា ឆាប់ៗ​នេះ​ផងដែរ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ បួន​នាក់ ពាក់ព័ន...

ដោយៈ គ្រញូង​/​ប៉ៃលិនៈ នគរ...

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...