ដោយៈ​ក្រញូង​/​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ ជា មុខសញ្ញា គ្រឿងញៀន ម្នាក់ ត្រូវបាន កម្លាំង សមត្ថកិច្ច អាវុធហត្ថ ស្រុក កំរៀង ចុះបង្ក្រាប ខណៈ ជនសង្ស័យ រូបនេះ កំពុង ប្រព្រឹត្ត​សកម្មភាព​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ករណី ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន​។​

​សមត្ថកិច្ច អាវុធហត្ថ ស្រុក បានឱ្យដឹងថា​ជនសង្ស័យ មានឈ្មោះ សុក ឆន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មាន មុខរបរ ចាប់ ម៉ូយ ឡាន នៅ ភូមិ ឃុំ​ខាងលើ ។​ការចុះ បង្ក្រាប ករណីនេះ​បានធ្វើ ឡើង កាលពី វេលា​ទាបភ្លឺ នា ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ដោយ ឃាត់ខ្លួន ជនសង្ស័យ បាន ម្នាក់ ក្នុងករណី ជួញដូរ សារធាតុ ញៀន ដោយ ខុសច្បាប់ នៅ ចំណុច ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង ក្នុង បទល្មើស ជាក់ស្ដែង ។

​សមត្ថកិច្ច ដកហូត វត្ថុតាង បាន ដូចជា ៖ ម្សៅ ក្រាម ពណ៌ ស ថ្លា ចំនួន ០២ ថង់ តូច ទម្ងន់ ៤.១៧ ក្រាម , ថ្នាំ គ្រា ប់ ពណ៌ ស្លា ទុំ ដែលមាន អក្សរ សម្គាល់ (WY) ចំនួន ០៥ គ្រាប់ និង មួយ ចំណិត ទម្ងន់ ០.៩៣ ក្រាម , ម៉ូតូ TODAY ពណ៌ ស ស្លាក លេខ បាត់ដំបង 1W.4387 និង ទូរ​សព្ទ ម៉ាក realme ពណ៌ ខៀវ ចំនួន ០១ គ្រឿង ផង ដែរ​៕S/