ភ្នំពេញៈ តារាសម្តែង ម៉ារី កំពុងតែល្បីរឿងភាពសិចស៊ីខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ក៏ស្រាប់ត្រូវមនុស្សមិនស្គាល់មុខជូនបាច់ផ្កាយ៉ាងធំដល់នាងធ្វើរំភើបសប្បាយយ៉ាងខ្លាំងក្នុងថ្ងៃ១៤កុម្ភៈកន្លងមក។
កាលពីថ្ងៃទី១៣ ខែកុម្ភៈតារាសម្តែងល្បីកញ្ញា ឡុង ថាវរី ហៅ ម៉ារី បានធ្វើឱ្យអ្នកលេង ហ្វេសប៊ុក និងជាពិសេសបុរសៗនាំគ្នាពេញចិត្តនិងភ្ញាក់ផ្អើលនៅពេលនាងទៅលេងទីក្រុង បាងកកប្រទេសថៃ ដោយស្លៀកប៊ីគីនីបញ្ចេញភាពសិចស៊ីក្នុងបន្ទប់។
ព័ត៌មានរបស់នាងលើបណ្តាញសង្គមមានការចាប់អារម្មណ៍ដោយសារតែជាតារាសម្តែងនិងជាស្រីស្អាត ថែមទៀតជាតារាស្រីមានមុខរបបលក់គ្រឿងសង្ហារឹម និងមានទ្រព្យសម្បត្តិច្រើន ថែមទៀត។ថ្មីៗនេះនាងទិញរថយន្តទំនើបLexus2019 តម្លៃជាង១០ម៉ឺនដុល្លារ។
ស្រាប់តែកាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ តារាស្រីរូបនេះបានបង្ហោះឱ្យដឹងថា មានមនុស្សបាន យកបាច់ផ្កាកុលាបក្រហម មួយបាច់ធំ មកជូនដល់មុខផ្ទះ ប៉ុន្តែមិនដឹងថា ជានរណាឡើយ។ ព្រោះយកទុកចោលមុខផ្ទះរបស់នាងក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ដែលធ្វើឱ្យនាងរំភើប និងសប្បាយក្នុងថ្ងៃទិវាសេចក្តីស្រលាញ់១៤កុម្ភៈ។
សូមបញ្ជាក់ថា កញ្ញា ម៉ារី ជាតារាសម្តែងដែលបានប្រឡូកក្នុងវិស័យសម្តែងជាច្រើនរឿង មកហើយខណៈរូបនាងត្រូវបានមហាជនស្គាល់ក្នុងរឿងរបស់ផលិតកម្មអិលឌី។
តារាស្រីរូបនេះក៏ទទួលប្រជាប្រិភាពនិងទីផ្សារកាន់ខ្លាំងផងដែរក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ជាច្រើនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងរូបនេះជាកូនស្រីអ្នកជំនួញ និងមានមុខរបបផ្ទាល់បើកហាង លក់គ្រឿងសង្ហារឹមពីឈើប្រណិតៗ ហើយកាលពីថ្មីៗនេះនាងទើបឡើងផ្ទះវីឡាក្នុងបុរីអ័រគីដេ តម្លៃជាង៣០ម៉ឺនដុល្លារ។
ល្បីនៅវិស័យសម្តែងមិនអស់ហើយ កញ្ញា ម៉ារី ជាងតារាបង្ហាញម៉ូតដែលលេចធ្លោហើយមាន ទីផ្សារការងារជាច្រើនពេញចិត្តនឹងនាងខណៈទាំងរូបរាងនិងរូបសម្រស់របស់នាងត្រូវបាន អ្នកដឹកនាំកម្មវីធីសរសើរពេញចិត្តយកថតនិងដើរម៉ូត៕ ដោយៈ បូរិន