ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មេបញ្ជាការ​មូលដ្ឋានទ័ព​ស្រុក​កែវ​សីមា​សង់ផ្ទះ​ជូន​អតីត​យុទ្ធ​ដែល​ចូលនិវត្តន៍​ម្នាក់​នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​អាជ្ញាធរ​ស្រុក​កែវ​សីមា​បានឱ្យដឹងថា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម​បាន​សហការ​ជាមួយ​កម្លាំង​តំបន់សឹករង​ស្រុក​កែវ​សីមា​។​

​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​វរ​:​សេនី​ទោ​ហួ​តរ័ត​មេបញ្ជាការ​តំបន់សឹករង​ស្រុក​កែវ​សីមា​បាន​ចុះជួយ​សាងសង់​ផ្ទះ​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ដែលមាន​ទំហំ​ទទឹង​៥​ម៉ែត្រ​បណ្ដោយ​៧​ម៉ែត្រ​ជូន​អតីតយុទ្ធជន​(​យោធា​)​ឈ្មោះ​គង់គា​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ជនជាតិខ្មែរ​អតីត​បម្រើការ​វរៈ​គ​២​រស់នៅ​ក្នុងភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​មេបញ្ជាការ​មូលដ្ឋាន​ក​ង​ទ័ព​ស្រុក​កែវ​សីមា​លោក​ហួត​រ័ត្ន​ថ្លែងថា​នេះ​ជា​ខ្នង​ផ្ទះ​ទី​១​ដែល​ចាប់ផ្តើម​សង់​ក្នុងចំណោម​ផ្ទះ​ស្ថិតក្នុង​គំរោង​សាងសង់​ផ្ទះ​ជូន​យោធា​ចូលនិវត្តន៍​ចំនួន​៥​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​៕S/​