ដោយវណ្ណៈ/ព្រះសីហនុ៖កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែប្រវែងសរុប១៦.៣៧៤គីឡូម៉ែត្រក្នុងក្រុងព្រះសីហនុបន្ថែមទៀត។រួមមានពង្រីកកំណាត់ផ្លូវជាតិលេខ៤ចំនួន២គន្លងទៅ៦គន្លងប្រវែង៦,៧០គីឡូម៉ែត្រ។ក្រោមអធិបតីភាពលោកសួងហេងរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកបូរីវង្សសានិត្យប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថាការពង្រីកផ្លូវជាតិលេខ ៤និងចាប់ផ្តើមពីចំណុចចន្លោះគីឡូម៉ែត្រលេខ២១៦ទៅ៣០០រហូតដល់ចំណុចគីឡូម៉ែត្រ ២២៣ (មុខរោងចក្រស្រាបៀរអង្គរ) មានប្រវែង ៦.៧០០ម៉ែត្រ។


កន្លងមកផ្លូវចំណុចនេះតែងតែទទួលរងការកកស្ទះចរាចរជាប្រចាំតម្រូវឱ្យមានការពង្រីកតួថ្នល់ពី៧ម៉ែត្ររហូតដល់២៩ម៉ែត្រ។គឺផ្លូវនេះដើមឡើយមានតែ២គន្លងប៉ុណ្ណោះតែឥឡូវពង្រីបន្ថែមបាន៦គន្លងដោយចាត់ក្រាលបេតុងកម្រាស២៥ស.មពង្រីកសងខាងនិងអ៊ុតបេតុងកៅស៊ូACកម្រាស់១០ស.មលើតួថ្នល់ទាំងស្រុង ដោយទទួលលស្ថាបនាដោយ ក្រុមការងារ កងវិស្វកម្ម។

ដោយឡែកសម្រាប់ចំនួន១០ខ្សែផ្សេងទៀតក៏និងត្រូវចាប់ផ្តើមធ្វើការសាងសង់ក្នុងពេលនេះដែរក្នុងនោះកំណាត់ផ្លូវមួយចំនួនក្រៅពីពង្រីកផ្លូវបន្ថែម ក៏មានការសាងសង់ស្ពានបេតុងជាច្រើនកន្លែងផងដែរ ។រួមនិងសាងសង់ប្រព័ន្ធលូអូរប្រឡាយទឹកប្រព័ន្ធលូបង្ហូរទឹកស្អុយព្រមទាំងរៀបចំឃឿនចិញ្ចើមផ្លូវតាមលក្ខណៈបច្ចេកទេសគ្រប់កំណាត់ផ្លូវ ទៀតផង៕S/

