ដោយ​បាយ័ន​/​សៀមរាបៈ​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននាំគ្នា​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​សេចក្ដីចំរើន​ពី​បារមី​វត្ថុ​សក្ដិ​សិទ្ធិ​ដែល​ថែរក្សា​ប្រាសាទ​អង្គរ​ជួយ​ថែរក្សា​សម្រាប់​បើក​ពិធី​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខ​ន​នេះ​។​ពិធី​ប្រុង​ពាលី​នេះ​ធ្វើឡើង​នៅខាងមុខ​ប្រាសាទ​អង្គរវត្ដ​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយមាន​និមន្ដ​ព្រះសង្ឃ​សូត្រមន្ដ​ជ័យ​ន​តោ​ដល់​មន្ត្រី​នៃ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​នេះ​គឺធ្វើឡើង​តាម​ទំនៀមទម្លាប់​និង​និង​ប្រពៃណី​របស់​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក​ក្នុង​គោលបំណង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​រក្សា​ដែនដី​អង្គរ​។​ឱ្យ​ផ្ដល់នូវ​សេចក្ដីសុខ​ចម្រើន​ដល់​ថ្នាក់ដឹកនាំ​ក្រុមការងារ​និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ទាំងអស់​ដែល ចូលមក​ទស្សនា​ផងដែរ​។​ជាពិសេស​ជា​ផ្ដល់នូវ​ក្ដី​សុខ​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​។​
​បន្ទាប់ពី​ចប់​ពិធី​ប្រុង​ពលី​នេះហើយ ក្រុមការងារ​នឹង​ចាប់ផ្ដើម​រៀបចំ​ពិធី​ប្រារព្ធ​ខួប​ចាប់ពី​ថ្ងៃទី​១៥​នេះ រហូតដល់​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខ​ដោយ​ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ដាក់​តាំងនូវ​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ​។​ទន្ទឹម​នឹ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន​ព្រមទាំង​សិស្ស​និស្សិត​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​ស្ថាប័ន​ដោយផ្ទាល់​។​

​ដើម្បី​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​ប្រារព្វ​ខួប​២៥​ឆ្នាំនេះ​កាន់តែ​ពោរពេញ​ដោយ​ការចង់ចាំ​និង​អ​ធឹ​ក​អធម​បន្ថែមទៀត​។​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ពិធី​សាសនា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​ដាក់​ចង្ហាន់​បិណ្ឌ​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​២២៥​អង្គ​នៅ​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក​បន្ថែមទៀត​៕S/


​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​មុន​ធ្វើ​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​ស្ថា​ប័​នេះ​(​បាយ័ន​)​