​មាតា​បី​តា​សិស្ស​សប្បាយចិត្ត​ពេល​បានទទួល​ម​តេ្ត​យ្យ​សាលា​មួយ​ខ្នង​នៅ​ភូមិ​ស្រុក​របស់គាត់​

​ដោយ​:​ឬ​ទ្ធី​ស័គ្គ​/​កំពង់ឆ្នាំង​៖​មាតា​បី​តា​សិស្ស​ដែល​រស់នៅ​តាម​ដង​ទន្លេ​នៅ​ជនបទ​បានទទួល​មត្តេយ្យសាលា​មួយ​ខ្នង​នៅក្នុង​ភូមិ​ឃុំ​ស្រុក​របស់​ពួកគាត់​។​ពិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លងទៅ អគារ​មត្តេយ្យសាលា មួយ​ខ្នង​នេះ​ជា​របស់​សហគមន៍​ជ្រោយ​បបុស្ស ស្ថិតក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​

បាន​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរ​ការទទួល​សិស្ស​តូចៗ​ចាប់ពី​អាយុ​៣​ទៅ​៥​ឆ្នាំ​ក៏ដូចជា​ជួយ​មើលថែទាំ​កុមារ​តូចៗ​ពេល​ម្តាយ​ឪពុក​មិន​នៅផ្ទះ​ដោយ​ចេញទៅ​ប្រកបការងារ​ធ្វើការ​រកស៊ី​។​ជាពិសេស​ការបើក​មត្តេយ្យសាលា​នេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​សប្បាយចិត្ត​យ៉ាង​ក្រៃលែង​ព្រោះថា​ពួកគាត់​មិន​ពិបាក​ដាក់​កូនចៅ​តាម​ខ្លួន​ពេល​ទៅធ្វើ​ស្រែចម្ការ ឬ​ទៅ​នេសាទ​ដូច​មុន​ទៀត​។

​ចូលរួម​នៅក្នុង​ពិធី​សម្ភោ​ធ​សាលា​មតេយ្យ​មាន​វត្តមាន​លោក​កែវ​ពៅ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​កំពង់លែង និង​ជាទី​ប្រឹក្សា​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មានការ​ចូល រួម ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាច្រើន​រយ​នាក់​ផងដែរ​។​

​លោក​កែវ​ពៅ​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់លែង​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​គ្រប់ពេល វេលា ព្រោះ​ចំណេះដឹង​គឺ​ចាំបាច់​បំផុត​ក្នុង​ការបណ្តុះ​គ្រាប់ពូជ​ធនធានមនុស្ស​ល្អៗ​នៅក្នុង​ប្រទេស​និង​អាចជួយ​កសាង​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​ថ្នាក់​នាំ​បាន​ប្រកបដោយ​គុណភាព​។

​ក្នុងថ្ងៃនេះ​សាលា​ម​ត្តេ​យ្យ​សិក្សា​របស់​សហគមន៍​ជ្រោយ​បបុស្ស​បាន​បើក​ឱ្យ​ដំណើរ​ការដែល​មានការ​ជួយ​ទំនុកបំរុង​ថវិការ​ពី​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំពង់លែង​សម្រាប់​ផ្តល់នូវ​ចំណេះដឹង​ដល់​កុមារ​តូចៗ​នៅតាម​សហគមន៍ ជនបទ​ដាច់ស្រយាល​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...