ដោយ​៖​ភ្នំ​ស្វាយ​/​ប​ន្ឫា​យ​មានជ័យ​៖​អតីត​សិស្ស​បានទទួល​ប្រណិប័តន៍​គុណគ្រូ​ហើយ​ឆ្លើយតប​នូវ​ការអភិវឌ្ឍន៍​សាលា​មូលដ្ឋាន​និង​ប្រទេសជាតិ​។​កម្មវិធី​ការជួប​សំណេះសំណាល​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​មង្គល​បូរី​ស្រុក​មង្គល​បូរី​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ចំ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ផង​នោះ​។​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោ​កជ​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។​

លោក​សាស្ត្រាចារ្យ​ថា​ចម​ន្ថា​នាយក​វិទ្យាល័យ​មង្គល​បូរី​មានប្រសាសន៍ថា​៖​កម្មវិធី​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​បានធ្វើ​រាល់​ឆ្នាំ​ហើយ​។​លើក​នេះ​សហ​ផ្តួចផ្តើម​ដោយ​លោក​នូ​ស៊ីថា​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​រួមជាមួយ​លោក​អភិបាលខេត្ត​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​សប្បុរសជន​ជា​អតីត​សិស្ស​គ្រប់​ជំនាន​។​

​លោកគ្រូ​ថា​ចម​ន្ថា​រំលឹកថា​៖​វិទ្យាល័យ​នេះ​មានឈ្មោះ​ដើម​ជា​អនុវិទ្យាល័យ​ភ​វ​វ្ម័​ន​ដែល​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​១៩៦២​។​បាន​អភិវឌ្ឍន៍​បន្តបន្ទាប់​ដ​ល់​ឆ្នាំ​១៩៨៨ បង្កើតជា​វិទ្យាល័យ ។ តម​កទៀត សាលា​ទទួលបាន​ការផ្តល់​អគារ​និង​សមិទ្ធផល​នានា​ពី​សប្បុរសជន​។

លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​និង​លោ​ល​ស្រី​, ពី​លោក​គោ​ស៊ុ​សារឿ​ត​និង​លោកស្រី​,​លោក​សុខ ផេង​លោកស្រី​ចៅ ស៊ី​ញ​អ៊ិ​ញ​,​លោក​ឧកញ៉ា​នូ​ស៊ីថា​និង​លោកស្រី​។​នៅ​ឆ្នាំ​២០១៦​ទទួល​អគារ​កម្ពស់​៣​ជាន់​២​ខ្នង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​ចុងក្រោយ​សាងសង់​អគារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​អង្គការ​អប់រំ​បណ្តាល​បណ្តាល​អាស៊ី​អ​គ្នេ​យ៍ ។​

​មកទល់ពេលនេះ​វិទ្យាល័យ​មាន​អគារ​៩​ខ្នង​ស្មើ​៨១​បន្ទប់​មាន​សិស្ស​២.១៧៩​នាក់​និង​បម្រើការ​ដោយ​គ្រូ​១៤៦​នាក់​។​ឯ​លទ្ធផល​ការសិក្សា​គឺមាន​សិស្ស​ពូកែ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​និង​ប្រឡង​ជាប់​មធ្យមភាគ​ជា​ភាគរយ​ខ្ពស់​។​ប៉ុន្តែ​បញ្ហា​ប្រឈម​សេសសល់​មាន​ខ្វះ​បន្ទប់ទឹក​ដិ​ស្ស​២០​បន្ទប់​ខ្វះ​ទឹក​អណ្តូង​និង​ស្រះ​សម្រាប់​ប្រើប្រាស​រដូវប្រាំង៕S/

​រូបថត​៖​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​លោក​អ៊ំ​រាត្រី​លោក​នូ​ស៊ីថា​…​និង​អតីត​សិស្សក្ន​ង​ពិ​អី​រំ​ឮ​ក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វី​ទ្យា​ល័យ​មង្គល​បូរី (​រូប​៖ ភ្នំ​ស្វាយ​)​