​សមាជិក​ហ្វ៊ុនស៊ិនប៉ិច​-​អតីត​បក្សប្រឆាំង​ជាង​២០០​នាក់​ចូល​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

199
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមាជិក​សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ប្រមាណ​ជាង​២៥០​នាក់​បានធ្វើ​សមាហរណកម្ម​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក​ញឹក ប៊ុនឆៃ​។​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ​ថា​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​ថ្នាក់មូលដ្ឋាន​នៃ​គណបក្ស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​គឺមាន​កម្លាំង​សមាហរណកម្ម​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តំណាង​ឲ្យ​គ្រូបង្រៀន​តំណាង​ឲ្យ​កម្មករ​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

​លោក​បាន​បញ្ជាក់ថា​កម្លាំង​ដែល​ធ្វើ​សមាហរណកម្ម​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មានដូចជាៈ​១.​ខេត្តកំពង់ឆ្នាំងៈ​រចនា​សម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ថ្នាក់​ខេត្ត​ស្រុក​ឃុំ​សង្កាត់​ចំនួន​៤៥​នាក់​និង​រចនាសម្ព័ន្ធ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​៤០​នាក់​។​តំណាង​គ្រូបង្រៀន​ចំនួន​១២​នាក់ និង​តំណាង​កម្មករ​ចំនួន​៨​នាក់​។

២. ខេត្តបាត់ដំបងៈ រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ចំនួន​៣៧​នាក់​។ ៣. ខេត្តកំពង់ចាមៈ រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​៤១​នាក់​។​៤.​ខេត្តសៀមរាបៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​១២​នាក់​។​៥.​ខេត្ត​រតនគីរីៈ​រចនា​សម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​១០​នាក់​និង​រចនាសម្ព័ន្ធ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​០២​នាក់​។​

៦.​ខេត្តកំពង់ស្ពឺៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​៧​នាក់​។​៧.​ខេត្ត​កំ​ពតៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​១១​នាក់​។​៨.​ខេត្ត​កែបៈ​រចនាសម្ព័ន្ធ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​១០​នាក់​។​៩.​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​០២​នាក់​។​

១០.​ខេត្ត​ត្បូងឃ្មុំៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​០៤​នាក់​។​១១.​ខេត្តព្រះវិហា​រៈ​រចនាសម្ព័ន្ធ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​០២​នាក់​និង​និង​រចនាសម្ព័ន្ធ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​០៣​នាក់​។ ១២. ខេត្ត​ព្រះសីហនុ តំណាង​កម្មករ​ចំនួន ០៦​នាក់​។​

​សមាជិក សមាជិកា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​សមាហរណកម្ម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងថា​ដោយសារតែ​ពួកគេ​អស់ជំនឿ​លើ​មេដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​មិនដែល​ចុះមក​មូលដ្ឋាន​ជួប​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ពួកគាត់​នៅ​ថ្នាក់មូលដ្ឋាន​។​ដោយ​ទុក​ពួកគាត់​ចោល​ហេតុនេះហើយ​បានជា​ពួកគាត់​សម្រេចចិត្ត​មក​ចូល​ជាមួយ​គណបក្ស​ខ្មែរ​រួប​រូ​ម​ជាតិ​តែម្តងទៅ​៕S/

​រូបថត​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក និង​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ