ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ម៉ូតូបុកជាមួយរថយន្តបែនដឹកដីបណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១១៨.១១៩ ស្ថិតក្នុងភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកអ៊ិចសិនទ័រ ពណ៌ទឹកប្រាក់ គ្មាន ស្លាកលេខ អ្នកបើកបរឈ្មោះ ឃឹម សុភក្រ័ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបបីមុម ស្រុកថ្ពង។បើកបរពីលិចទៅកើត ក្នុងល្បឿលឿន លុះបើកមកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកជាមួយ រថយន្តដឹកដីមួយគ្រឿង(មិនស្គាល់ម៉ាក)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងឈប់បែនដីទំលាក់លើចិញ្ជើមផ្លូវ ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា ក្រោយពីកើតហេតុអ្នកបើករថយន្តដឹកដីបានបើករថយន្តគេចខ្លួនបាត់។ សពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕ ល