ចំនួនមនុស្សស្លាប់ពីការផ្ទុះជម្ងឺបង្កឡើងដោយវីរុសCovid-19បានឡើងដល់១.៦៦៥នាក់កាលពីថ្ងៃអាទិត្យទី១៦កុម្ភៈ បន្ទាប់ពីមនុស្ស១៤២នាក់បានស្លាប់បន្ថែមតែទោះជាយ៉ាងណា ចំនួនឆ្លងបានធ្លាក់ចុះដល់ថ្ងៃទី៣ជាប់គ្នា។
យោងតាមគណៈកម្មាធិការសុខាភិបាលជាតិចិន នៅទូទាំងប្រទេសចិនមានការឆ្លងថ្មី២.០០៩ករណីសំរាប់ថ្ងៃសៅរ៍ដែលជាការធ្លាក់ចុះចំនួនឆ្លងនៅចិនដល់ថ្ងៃទី៣ជាប់គ្នា បន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនដូរវិធីកំណត់អ្នកឆ្លងវីរុស។
ក្នុងចំណោមអ្នកឆ្លងជាង២ពាន់នាក់ខាងលើ មាន១.៨៤៣នាក់នៅក្នុងខេត្តហ៊ូប៉ីដែលជាស្នូលនៃការផ្ទុះជម្ងឺនេះកាលពីចុងឆ្នាំមុន។សរុបមនុស្ស៦៨.៥០០នាក់បានឆ្លងCovid-19 តែ៩.៤១៩នាក់បានជានិងចេញពីពេទ្យរួចហើយ៕ប្រែសម្រួល៖វាសនា
អ្នកជម្ងឺCOVID-19 អរគុណគ្រូពេទ្យ បន្ទាប់ពីខ្លួនជាពីជម្ងឺ និងចេញពីមន្ទីរពេទ្យនៅទីក្រុងស៊ីអានក្នុងខេត្តសាអាន់ស៊ី កាលពីថ្ងៃ១៥កុម្ភៈ