ដោយ៖សនសក្តា/កំពង់ឆ្នាំង៖ភ្លើងឆេះព្រៃបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ការពារកុំឱ្យភ្លើងឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកការងារបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាតាមការសន្និដ្ឋានបឋមករណីភ្លើងឆេះព្រៃនេះអាចបណ្តាលមកពីក្មេងដុតភ្លើងលេងក៏បណ្តាលឱ្យរាលឆេះព្រៃតែម្តង។
លោកស្នងការរងបានឱ្យដឹងទៀតថានៅពេលកើតហេតុភ្លាមៗនោះលោកបានដឹកនាំកម្លាំងជាច្រើននាក់ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន៣រថយន្ត ទើបភ្លើងរលត់ទៅវិញទាំងស្រុង៕S/

