ដោ​យះ​វណ្ណៈ​/​ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ឈ្មោះ​CostaFortuna​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​នៅវេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២១០១​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ​។

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​កង​នាវិក​សរុប​៩៩៤​នាក់​នាក់​មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​បន្ត​ទៅកាន់​ប្រទេស​សឹង្ហ​បុរី​ទៀត​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។​បើតាម​មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា​អ្នក​ទេសចរណ៍​ទាំងអស់​ត្រូវបាន​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​មុននឹង​អនុញ្ញាតឱ្យ​ចុះ​ពី​នាវា​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ។

​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​នាវា​ទេសចរណ៍​នេះ​មានដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាម​បណ្តា​ប្រទេស​នានា​ជាធម្មតា​។​សម្រាប់​កម្ពុជា​ក៏​នឹងមាន​នាវា​ទេសចរណ៍​បរទេស​ចូល​ចត​បន្តបន្ទាប់​ទៀត ក្នុង​រដូវរំហើយ​នេះ​៕S/​