ដោយៈសុផល/ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា”ការប្រើប្រាស់ស្រាមអនាម័យទៀងទាត់និងត្រឹមត្រូវមិនត្រឹមតែអាចការពារការឆ្លងជំងឺកាមរោគនិងមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេគឺថែមទាំងអាចការពារមិនឱ្យមានផ្ទៃពោះមិនតាមបំណងប្រាថ្នាផងដែរ”។
ថ្លែងនៅក្នុងទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២០កាលពីល្ងាចថ្ងៃទី១៥ខែកម្ភៈឆ្នាំ២០២០នៅសួនច្បារទីក្រុងតាខ្មៅខេត្តកណ្តាលលោកឈឹមឃិនដារ៉េតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា”ស្រោមអនាម័យត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពខ្ពស់រហូតដល់ទៅ៩៨ភាគរយក្នុងការការពារឆ្លងមេរោគអេដស៍និងជំងឺកាមរោគផ្សេងៗ”។
លោកឈឹមឃិនដារ៉េតបានឱ្យដឹងទៀតថាតាមការប៉ាន់ស្មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះប្រទេសកម្ពុជាបានបញ្ជៀសការឆ្លងមេរោគអេដស៍ដល់មនុស្សចំនួន៩សែននាក់និងការពារមនុស្សប្រមាណ៦សែននាក់ពីការស្លាប់ដោយសារជំងឺអេដស៍។លោកឈឹមឃិនដារ៉េតបានបញ្ជាក់ថាយោងតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានបង្ហាញថាឆ្នាំ២០១៨នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧ម៉ឺន៣ពាន់នាក់ក្នុងនោះមានអ្នកទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ប្រមាណ៦ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត ឈឹមសារ៉ាត់ នាយក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំតំបន់អាស៊ី( AHF)បានមានប្រសាសន៍ថា«សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិAHFចង់ឱ្យប្រជាជនទូទៅបានយល់ថាស្រោមអនាម័យជាជម្រើសល្អបំផុតសម្រាប់ជីវិតរស់នៅ។ស្រោមអនាម័យតែងតែទាន់សម័យគ្រប់ពេលវេលានិងកាលៈទេសៈជួយចៀសផុតពីហានិភ័យនិងប៉ះពាល់ដល់សុខភាពនិងជីវិតរស់នៅ។ការចំណាយលើស្រោមអនាម័យបានទទួលបាននូវការជួយសង្គ្រោះជីវិតមនុស្សជាច្រើនជុំវិញពិភពលោកហើយយើងកំពុងធ្វើការគ្រប់យ៉ាងដើម្បីធានាថាស្រោមអនាម័យមានគ្រប់គ្រាន់និងងាយស្រួលទទួលបានតាមតម្រូវការរបស់មនុស្សទាំងសាកល»។
លោកស្រីតេរីហ្វត(TerriFord)នាយកផ្នែកគោលនយោបាយនឹងតស៊ូសាកលសាកលអង្គការAHFបានមានប្រសាសន៍ថា«ការផ្ដល់ជូនស្រោមអនាម័យដែលឥតគិតថ្លៃសម្រាប់ប្រជាជនដែលកំពុងត្រូវការចាំបាច់គឺជាកាតព្វកិច្ចដ៏ចម្បងរបសAHF។ប៉ុន្តែយើងកំពុងបង្កើនការតស៊ូមតិឱ្យកាន់តែច្រើននៅជុំវិញពិភពលោកសម្រាប់ឆ្នាំ២០២០នេះ។ក្នុងការកាត់បន្ថយនូវឧបសគ្គផ្សេងនេះក៏ដោយសារតែស្រោមអនាម័យនៅតែជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់ការការពារការឆ្លងមេរោគអេដស៍ជំងឺកាមរោគនិងការមានផ្ទៃពោះដែលមានដែលមិនបានព្រាងទុក»។
លោកស្រីបានបន្ថែមថា”ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមការងាររបស់យើងតាមប្រទេសនីមួយៗដឹកនាំសមាជិកនៅតាមបណ្ដាលសហគមន៍ផ្សេងៗមកជុំគ្នាដើម្បីបានរៀនសូត្រនិងស្វែងយល់ពីវិធីការពារខ្លួននិងដៃគូរបស់ពួកគេក៏ដូចជាការបំផុសគំនិតបង្កើនការយកចិត្តទុកដាក់ពីការការពារមេរោគអេដស៍ឲ្យកាន់តែខ្លាំងក្លាឡើង”។
“យើងលើកទឹកចិត្តគ្រប់គ្នានៅទូទាំង៤៣ប្រទេសដែលអង្គការAHFកំពុងប្រតិបត្តិការឲ្យចូលរួមសកម្មភាពក្នុងព្រឹត្តិការណ៍ទិវាស្រោមអនាម័យអន្តរជាតិតែងតែទាន់សម័យដែលរៀបចំឡើងនៅតាមតំបន់ដែលពួកគេរស់នៅ។យើងត្រូវការការគាំទ្ររបស់អ្នកទាំងអស់គ្នាដើម្បីបង្ហាញឲ្យពិភពលោកបានដឹងពីតម្រូវការចាំបាច់និងលទ្ធភាពទទួលបានស្រោមអនាម័យឲ្យកាន់តែប្រសើរ”។
ចំណែកលោកម៉ៃឃើវ៉េនស្តេន(Michaelweinstein)ប្រមុខដឹកនាំអង្គការAHFទូទាំងសាកលបានមានប្រសាសន៍ថា«ទិវាស្រោមអនាម័យអន្តរជាតិក៏ជាឱកាសដ៏ល្អបំផុតមួយក្នុងការរំលឹកដល់មនុស្សគ្រប់ទីកន្លែងថាមេរោគអេដស៍និងជំងឺកាមរោគនៅតែជាបញ្ហាគំរាមកំហែងដ៏ចម្បងនៅក្នុងផ្នែកសុខភាពសកល។ប៉ុន្តែការគំរាមកំហែងនេះអាចទប់ស្កាត់បានដោយការប្រើប្រាស់ស្រោមអនាម័យបានទៀងទាត់និងត្រឹមត្រូវ»។
លោកបានបន្ថែមថា«មានអ្នកជំងឺថ្មីឆ្លងថ្មីប្រមាណ១លាន៧សែននាក់ជារៀងរាល់ឆ្នាំនិងអ្នកឆ្លងជំងឺកាមរោគថ្មីជាង ១លានករណីជារៀងរាល់ថ្ងៃបើយោងតាមរបាយការណ៍របស់អង្គការ UNaidsនិងWho។ យើងមិនអាចទទួលបានទេនៅពេលដែលស្ថានភាពទាំងអស់អាចបង្កាការឆ្លងបាន១០០ភាគរយ រដ្ឋាភិបាលនិងអង្គការសុខភាពជាសកលត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីធានាបានថាប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានស្រោមអនាម័យដោយគិតថ្លៃឬក៏តម្លៃមួយដែលសមរម្យ»។
នៅក្នុងទិវា ស្រោមអនាម័យអន្តរជាតិនេះក៏មានការធ្វើតេស្តឈាមរកមេរោគអេដស៍ឥតគិតថ្លៃ ការចែកស្រោមអនាម័យដល់អ្នកចូលរួមក៏ដូចជាសាធារណៈជនព្រមទាំងមានរៀបចំការប្រគំតន្ត្រីដោយមានការចូលរួមសម្តែងដោយកំពូលតារា ចម្រៀងកញ្ញាទេពបូព្រឹក្សនិងតារាជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)គឺជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលីពិភពលោកដោយច្ចុប្បន្នអង្គការកំពុងផ្តល់សេវាថែទាំបែបវេជ្ជសាស្ត្រនិងផ្តល់សេវាកម្មដល់មនុស្សជាង១ លាន ៣សែននាក់នៅក្នុង៤៣ប្រទេសទូទាំងសាកលលោកដូចជាសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការ៉បៀន ទ្វីបអាស៊ីអាគ្នេយ៍និងអឺរ៉ុបខាងកើត៕S/