Home ព័ត៌មានអន្តរជាតិ ចិន​សម្អាត​និ...

ចិន​សម្អាត​និង​ធ្វើ​ច​ត្តា​ឡីស័​កក្រដាសប្រាក់​ចាស់ៗ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​

​ដោយសារ​អង្គការ​សុខភាព​ពិភពលោក អះអាង​ថា​វីរុស​Covid-19 អាច​ចម្លង​តាម​វត្ថុ​ប្រឡាក់​ឬ​ជាប់​វីរុស បន្ថែម​លើ​គ្រាប់​ទឹក​ចេញពី​ខ្លួន​អ្នក​ជម្ងឺ​ឬ​ការប៉ះពាល់​​ផ្ទាល់ ពួក​មន្ត្រី​ចិន​កំពុង​សម្លាប់​មេរោគ និង​ធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​)​ក្រដាសប្រាក់​ប្រើ​រួច​ក្នុង​កិច្ចខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ថ្មី​មួយ​​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១.៦០០​នាក់​និង​ឆ្លង​ទៅ​មនុស្ស​ជិត​៧០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​បណ្តា​ធនាគារ​ចិន​ប្រើ​កម្ម​រស្មី​អ៊ុល​ត្រាវី​យូ​ឡេត ឬ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​សម្លាប់​វីរុស​លើ​ក្រដាសប្រាក់​យ័ន និង​បន្ទាប់មក​ស្តុក​ទុក​លុយ​នេះ​១៤​ថ្ងៃ ដោយ​មិន​អោយ​​ធ្វើ​ចរាចរណ៍​ទេ​។​

​សូមបញ្ជាក់​ថា​ការ​ផ្ទុះឡើង​វីរុស​នេះ​នាំ​អោយ​បណ្តា​ឱសថស្ថាន​នៅ​ទូទាំង​ប្រទេស​ចិន​លក់​អស់​ថ្នាំ​សម្លាប់​មេរោគ​និង​ម៉ាស់​មុខតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​ការបិទ​ខ្ទប់​ទីក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​Covid-19 ។​បណ្តា​អាគារ​ការិយាល័យ ត្រូវបាន​ដាក់​ប្រអប់​ក្រដាស​សំរាប់​ជូត​ដៃ​មុន​ចុច​ប៊ូ​តុង​ជណ្តើរយោង​។​

​ក្នុងពេល​ផ្អិប​ទុក​ក្រដាស​ប្រាក់ចាស់ៗ ធនាគារ​កណ្តាល​ចិន​បាន​ចេញ​ក្រដាស់ប្រាក់​ថ្មី​៤​ពាន់​លាន​យ័ន​និង​បញ្ជូន​ទៅកាន់​ខេត្ត​ហ៊ូ​ប៉ី​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...