Home ព័ត៌មានអន្តរជាតិ ចិន​ច្រាន​ចោល...

ចិន​ច្រាន​ចោល​ការចោទប្រកាន់​ពី​អាម៉េរិក​និង​អះអាង​ថា​សម្តី​របស់​ពួកគេ​សុទ្ធតែ​«​កុហក​»

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី កាលពី​ថ្ងៃ​សៅរ៍​បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពី​មន្ត្រី​អាម៉េរិក​២​រូប ដោយ​លោក​ថា​រាល់​ការចោទប្រកាន់​របស់​​អាម៉េរិក​ប្រឆាំង​ចិន​គឺ​ជា​សម្តី​ភូតភ​កុហក មិន​ឈរលើ​ការពិត​។​

​នៅក្នុង​វគ្គ​សួរ​ឆ្លើយ​ក្រោយ​ការ​ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​សន្តិសុខ​ក្រុង​មុយ​នី​ច​ឆ្នាំ​២០២០(MSC) លោក​វ៉ាង​ត្រូវ​បាន​សួរ​ពី​ប្រធាន​MSC អំពី​ទំនាក់ទំនង​ចិន​-​អាម៉េរិក​បច្ចុប្បន្ន​និង​ទស្សនវិស័យ​របស់​វា បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​បាន​វាយប្រហារ​រិះគន់​ចិន​នៅ​សន្និសីទ​នេះ​។​

​វ៉ាង យី ថ្លែង​នៅ​សន្និសីទ​សន្តិសុខ​ក្រុម​មុយ​នី​ច​ឆ្នាំ​២០២០ ក្នុង​ក្រុង​មុយ​នី​ច ប្រទេស​អាឡឺម៉ង់ កាលពី​ថ្ងៃ​១៥​កុម្ភៈ​

​វ៉ាង បាន​និយាយថា «​ហាក់​អាចនិយាយបាន​ថា ពួកគេ​ទៅ​ទីណា ពួកគេ​ធ្វើការ​តវ៉ា​ដដែល​នៅ​ទីនោះ​។​រាល់​ការចោទប្រកាន់​របស់​អាម៉រិក​ប្រឆាំង​ចិន​ជា​ការភូត​កុ​​ហក​មិន​ឈរ​លើ​ការ​ពិត​ទេ​…​យើង​សង្ឃឹម​អាម៉េរិក​ក្នុងនាម​ជា​មហាអំណាច​មួយ កុំ​បាត់បង់​ជំនឿ​លើ​ខ្លួនឯង​ឬ​ហេតុផល​ខ្លាំងពេក​»​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​វ៉ាង ការអភិវឌ្ឍន៍​របស់​ចិន​ជួយ​ពង្រឹង​ការពារ​សន្តិភាព​ពិភពលោក និង​ចូល​រួមចំណែក​ដល់​ស្ថិរភាព​សកល ដែល​នឹង​ទទួលបាន​ការស្វាគមន៍​​ពី​សហគមន៍​អន្តរជាតិ​។​

​លោក​ក៏​បាន​បញ្ជាក់​អំពី​បំណង​របស់​ចិន​ដើម្បី​ធ្វើការ​ជាមួយ​អាម៉េរិក​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី រួម​មាន​កិច្ចសហការ សម្របសម្រួល​និង​ស្ថិរភាព​​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​និង​គោរព​គ្នា​ទៅវិញទៅមក​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular