សម្បត្តិ/ភ្នំពេញ៖នៅរសៀលម៉ោង៤និង៣០នាទីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០នេះមានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅតាមបណ្ដោយផ្លូវលេខ៣០០ក្នុងសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកង។

ពេលនេះខាងសមត្ថកិច្ចមូលដ្ឋាននិងអាជ្ញាធរកំពុងចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ជាបន្តបន្ទាប់យ៉ាងញាប់ដៃជើង។ចំពោះមូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះផ្ទះនេះសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ចាក់នោះទេ។ក្រុមការងារនិងបន្តព័ត៌មានលម្អិតនៅពេលក្រោយបន្ថែមទៀត៕S/

