ដោយៈចាន់តូ/ភ្នំពេញៈស្របពេលដែលផ្សារម៉ុងឌីយ៉ាល់ហៅ(ផ្សារឃ្លាំងរំសេវ)នឹងត្រូវបានរុះរើសាងសង់អគារពាណិជ្ជកម្មថ្មីនាចុងខែមេសា២០២០ខាងមុខនេះ។ដែលឃើញពីការលំបាកដល់អាជីវករអ្នកលក់ទូរស័ព្ទលក់ខោអាវលក់ដូរផ្សេងទៀតនៅក្នុងផ្សារនេះ។

លោកឃិតឈឿនអគ្គនាយកផ្សារខេស៊ីបានប្រកាសបើកទូលាយថាបើអាជីវកររូបណាចាប់អារម្មណ៍នឹងការលក់និងបន្តមុខរបររបស់ខ្លួនគឺអាចមកលក់នៅផ្សារខេស៊ីបានព្រោះមានទីតាំងធំទូលាយផាសុខភាពជាទីប្រជុំជនរួមទាំងចំណតឡានម៉ូតូក្រោមដីផង។

លោកឃិតឈឿនអគ្គនាយកផ្សារខេស៊ីបានបញ្ជាក់ថាផ្សារខេស៊ីស្ថិតនៅក្រុងភ្នំពេញទល់មុខនឹងព្រលានយន្តហោះពោចិនតុងដែលចូលប្រមាណជា១.២០០ម៉ែត្រគឺដល់ទីតាំងហើយ។ប្រជាពលរដ្ឋរស់នៅម្តុំនេះក៏មានយ៉ាងច្រើនកុះករម្យ៉ាងគឺជាតំបន់សេដ្ឋកិច្ចបែបថ្មីនៅតាំងកសាងក្រាំងថ្នង់ឈូកវ៉ា1-2 និង3 ស្ថិតនៅម្ដុំនោះទាំងអស់ ។

អ្វីដែលសំខាន់លោកឃិតឈឿនដែលជាអ្នកប្រមើរមើលសេដ្ឋកិច្ចនិងផ្នែកអចលនទ្រព្យខ្ពស់បានបញ្ជាក់យ៉ាងច្បាស់ថាតំបន់ជុំវិញផ្សារខេស៊ីនៅពេលដែលផ្លូវល្បឿនលឿននិងផ្លូវ៦០ម៉ែត្រគម្រោងថ្មីស្របតាមផ្លូវដែកជាគម្រោងរបស់សាលារាជធានីភ្នំពេញនឹងបើកនាពេលខាងមុខ។ដើម្បីរំដោះចរាចរពីផ្លូវហព័ន្ធរុស្ស៊ីក៏ដូចជាពីផ្លូវនានាផ្សេងទៀតមកឱ្យឆ្លងកាត់តាមផ្លូវថ្មី៦០ម៉ែត្រដែលមានទិសដៅស្របតាមផ្លូវដែកចាប់តាំងពីតំបន់នេះទៅរហូតដល់រ៉ារថភ្លើង។

គម្រោងទាំងនេះនឹងលិចឡើងជារូបរាងនាពេលខាងមុខដ៏ខ្លីដែលធ្វើឱ្យតំបន់ជុំវិញផ្សារខេស៊ីក្លាយជាតំបន់ទីប្រជុំជនយ៉ាងច្រើនកុះករមិនចាញ់តំបន់កណ្តាលក្រុងភ្នំពេញនោះឡើយ។ចំណែកផ្លូវថ្មីដែលមានទំហំធំប្រហាក់ប្រហែលនឹងមហាវិថីសហព័ន្ធរុស្ស៊ីកំពុងមានសក្តានុពលមកដល់នាពេលបច្ចុប្បន្ននេះផងដែរ ។

លោកអគ្គនាយកផ្សារបានបញ្ជាក់បន្ថែមថាផ្សារខេស៊ីរបស់យើងបានបើកដំណើរការលក់លក្ខណៈជាផ្សារភូមិដែលមានរយៈពេលយូរមកហើយ។ក្នុងនោះមានតូបលក់មាស,លក់ខោអាវ,លក់ឥវ៉ាន់ចាប់ហួយ,ជាច្រើនតូបដែលកំពុងតែដំណើរការលក់ជាធម្មតា។បន្លែមានបន្លែធម្មជាតិត្រីសាច់,សាច់គោ,សាច់ជ្រូក,មាន់ទា,ត្រីស្រស់ៗដែលជារបស់អ្នកភូមិយកមកលក់បែបធម្មជាតិទាំងអស់ក៏កំពុងដំណើរការ។

ចំណែកនៅជាន់ខាងលើនៃផ្សារខេស៊ីក៏មានក្លិបហាត់ប្រាណ, វាយប៉េងប៉ុង, កន្លែងស្ទីមសូណា, ម៉ាស្សា,និងអាងហែលទឹក,ដែលបែងចែកកន្លែងប្រុសស្រីដាច់ដោយឡែកពីគ្នានិងមានបន្ទប់សម្រាប់ជួលធ្វើការិយាល័យ,សាលប្រជុំ, តាមតម្រូវការ។
សូមជម្រាបថាផ្សារខេស៊ីស្ថិតនៅក្នុងតំបន់ដែរសម្បូរទៅដោយប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករមិនចាញ់ទីតាំងកណ្ដាលក្រុងនោះឡើយ។ប៉ុន្តែមកដល់បច្ចុប្បន្នបើប្រៀបធៀបទីតាំងផ្សារខេស៊ីស្ថិតនៅមុខព្រលានយន្តហោះពោធិ៍ចិនតុងគឺលែងជាយក្រុងទៀតហើយជាកន្លែងដែលប្រមូលផ្ដុំទៅដោយមនុស្សរស់នៅកម្មករកម្មកានីរោងចក្រជាច្រើន៕S/
