Home ព័ត៌មានអន្តរជាតិ ករណីឆ្លងវីរុស...

ករណីឆ្លងវីរុសកូរ៉ូណានៅចិនកើនឡើងលើ៧ម៉ឺននាក់ ខណៈបេសកកម្មរបស់អង្គការសុខភាពពិភពលោកចាប់ផ្តើម

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅចិនបានកើនឡើងដល់ ៧០.០០០ នាក់កាលពីថ្ងៃចន្ទទី១៧កុម្ភៈ ខណៈអ្នកជំនាញអន្តរជាតិបានចាប់ផ្តើមប្រជុំ ជាមួយសមភាគីចិនរបស់ពួកគេអំពីវិធីដោះស្រាយជំងឺរាតត្បាត ដែលបង្កការព្រួយ បារម្ភជាសកល។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១.៧៦៥ នាក់នៅក្នុងចិនដីគោក បន្ទាប់ពីមនុស្ស ១០០ នាក់ទៀតបានស្លាប់នៅក្នុងខេត្តហ៊ូប៉ី កន្លែងដែលវីរុសនេះបានផ្ទុះឡើងជាលើកដំបូងនៅខែធ្នូ មុនពេលរីក រាលដាលពាសពេញផ្ទៃប្រទេសនិងនៅបរទេស។

ការព្រួយបារម្ភអំពីការរាលដាលរបស់វានៅតែមានខ្ពស់ ហើយការរីករាលដាល នៃរោគរាតត្បាតនេះត្រូវបានគូសបញ្ជាក់ដោយការប្រកាសរបស់សហរដ្ឋអាម៉េរិកថា ជនជាតិអាម៉េរិកជាង៣០នាក់មកពីនាវាទេសចរណ៍ដែល ដាក់នៅដាច់ឆ្ងាយក្បែរឆ្នេរជប៉ុនបានឆ្លងវីរុស។

ចំនួនករណីថ្មីនៃវីរុស COVID-19 បានកើនឡើងកាលពីសប្តាហ៍មុននៅពេល មន្រ្តីនៅហ៊ូប៉ីបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ពួកគេសម្រាប់ការរាប់ករណីថ្មី ដើម្បីរាប់បញ្ចូលមនុស្សដែលគេធ្វើរោគវិនិច្ឆ័យតាមរយៈការថតសួត។

ចំនួនករណីថ្មីនៅក្នុងខេត្តហ៊ូប៉ីនៅថ្ងៃចន្ទនេះគឺមានប្រហែល ១០០ ករណី គឺខ្ពស់ជាងកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែមានការធ្លាក់ចុះយ៉ាងខ្លាំងពីករណីដែល បានរាយការណ៍នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។

តួលេខចុងក្រោយនេះបានបង្ហាញ ខណៈដែលប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា អ្នកជំនាញអន្តរជាតិនៅក្នុងបេសកកម្មរួមគ្នាដឹកនាំដោយ អង្គការសុខភាពពិភពលោក បានមកដល់ទីក្រុងប៉េកាំងហើយបានជួប ប្រជុំលើកដំបូងជាមួយសមភាគីចិនរបស់ពួកគេ។

លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “យើងទន្ទឹងរង់ចាំកិច្ចសហការដ៏សំខាន់នេះដើម្បីរួមចំណែក ដល់ការយល់ដឹងទូទាំងពិភពលោកអំពីការផ្ទុះឡើងនៃវីរុស COVID-19″។

អ្នកនាំពាក្យរបស់គណៈកម្មការសុខភាពជាតិលោកស្រីមី ហ្វេង និយាយកាល ពីថ្ងៃអាទិត្យ ថា ការថយចុះចំនួនករណីថ្មីទូទាំងប្រទេសបានបង្ហាញថា ប្រទេសចិនកំពុងគ្រប់គ្រងការរាលដាលនៃវីរុសកូរ៉ូណានេះ។

ប៉ុន្តែលោកថេដ្រូស បានព្រមានថា វាមិនអាចទៅរួចទេក្នុងការទស្សទាយថាតើ ការរីករាលដាលនៃជំងឺនេះនឹងឆ្ពោះទៅដល់ទិសដៅណានោះ។

អង្គការសុខភាពពិភពលោកក៏បានស្នើសុំចិននូវព័ត៌មានលម្អិតបន្ថែមទៀតអំពីវិធីធ្វើរោគវិនិច្ឆ័យផងដែរ៕ ដោយ៖ កញ្ញាដាលីស/Ha

ករណីឆ្លងវីរុសកូរ៉ូណានៅចិនកើនឡើងលើស ៧ ម៉ឺននាក់ហើយគិតត្រឹមថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...