សិង្ហបុរីទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម -០,៥ ទៅ -១,៥ ភាគរយសម្រាប់ឆ្នាំ២០២០ ដោយសារតែវីរុសកូរ៉ូណា

268
ចែករម្លែក

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) របស់សិង្ហបុរីកានៅថ្ងៃចន្ទ ទី១៧ កុម្ភៈនេះបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹមចន្លោះពី -០,៥ ទៅ -១,៥ ភាគរយ ដែលនេះបង្ហាញពីលទ្ធភាពវិបត្តិសេដ្ឋកិច្ច ដោយសារតែទស្សនវិស័យចុះខ្សោយ ក្រោយការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

MTI ក៏បាននិយាយដែរថា កំណើនសេដ្ឋកិច្ចរំពឹងមានប្រហែល ០,៥ ភាគរយ ដែលជាចំណុចកណ្តាលនៃការព្យាករណ៍នេះ។

នៅក្នុងខែវិច្ឆិកា MTI ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងមានពីចន្លោះ ០,៥ ទៅ ២,៥ ភាគរយសម្រាប់ឆ្នាំ ២០២០។

MTI បាននិយាយថាការព្យាករណ៍មុនរបស់ខ្លួនគឺផ្អែកលើការកើនឡើងតិចតួចបំផុតក្នុងកំណើនសេដ្ឋកិច្ចសកលរួមជាមួយការស្ទុះងើបឡើងវិញនៃវដ្តអេឡិចត្រូនិចពិភពលោកនៅឆ្នាំ ២០២០។

ក្រសួងនិយាយថា “ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងនៃវីរុស Covid-19 បានជះឥទ្ធិពលលើចិនសិង្ហបុរីនិងប្រទេសជាច្រើននៅលើពិភពលោក”។

MTI និយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរីបានចុះខ្សោយចាប់តាំងពីការត្រួតពិនិត្យចុងក្រោយក្នុងខែវិច្ឆិកា។ ជាក់ស្តែង ការរីករាលដាលនៃវីរុស Covid-19 ត្រូវគេរំពឹងថានឹងជះឥទ្ធិពលលើសេដ្ឋកិច្ចសិង្ហបុរីតាមរយៈបណ្តាញជាច្រើន”។

ក្រសួងកត់សម្គាល់ថា ការរាតត្បាតនៃវីរុសទំនងបន្ទាបនូវទស្សនវិស័យអំពីកំណើនសេដ្ឋកិច្ចរបស់ចិន និង ប្រទេសដទៃទៀតក្នុងឆ្នាំនេះ។

ក្រសួងបន្ថែមថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិនឆ្នាំ២០២០ត្រូវគេរំពឹងថានឹងមានទាបជាងការព្យាករណ៍មុនៗដោយសារតែការថយចុះការទិញទំនិញ ព្រោះតែការបង្ខាំងដាច់ដោយឡែកនិងការរឹតត្បិតការធ្វើដំណើរ ដែលបានអនុវត្តនៅទីក្រុងធំៗជាច្រើនរបស់ចិនដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស៕ ដោយ៖ កញ្ញាដាលីស

សេដ្ឋកិច្ចសិង្ហបុរីឆ្នាំ២០២០រំពឹងថយចុះនៅចន្លោះ -០,៥ ទៅ -១,៥ ភាគរយ