ក្រសួង​សុខាភិបាល​តៃវ៉ាន់​បញ្ជាក់​ពី​ការស្លាប់​ដំបូង​ដោយ​វីរុស​Covid-19​នៅ​កោះ​តៃវ៉ាន់​

277
ចែករម្លែក

​អ្នកបើក​តាក់ស៊ី​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺឆ្លង​ឬ​វីរុស​Covid-19 នៅ​កោះ​តៃវ៉ាន់ ដែល​នេះ​ជា​ការស្លាប់​ដំបូង​នៅ​កោះ​នេះ​និង​ជា​អ្នក​ស្លាប់​ទី​៥ នៅ​ខាង​​ក្រៅ​ប្រទេស​ចិនដីគោក​ពី​ការឆ្លង​រាលដាល​ដែល​បាន​រារាំង​ការ​ធ្វើ​ដំណើរ​និង​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​។​

​លោក​ចេន ស៊ី​-​ជុង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ខែ​កុម្ភៈ​ថា អ្នក​ដែល​បាន​ស្លាប់​នេះ គឺជា​បុរស​អាយុ ៦១ ឆ្នាំ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​។​

​តៃវ៉ាន់​មាន​ករណី​ឆ្លង​Covid-19​ដែល​ត្រូវ​បាន​បញ្ជាក់​ចំនួន​២០​ករណី​។​

​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​និយាយថា អ្នក​ស្លាប់​មិន​បាន​ធ្វើដំណើរ​ទៅ​បរទេស​ទេ​នៅ​ពេល​ថ្មីៗ​នេះ​ហើយ​ជា​អ្នក​រត់​តាក់ស៊ី​ដែល​អតិថិជន​ភាគច្រើន​របស់គាត់ គឺ​​មក​ពី​ក្រុង​ហុងកុង ម៉ា​កាវ និង ប្រទេស​ចិនដីគោក​។​

​សមាជិកគ្រួសារ​ម្នាក់​របស់គាត់​ក៏​ត្រូវ​បាន​បញ្ជាក់ថា​មាន​វីរុស​នេះ​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn