ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០លោកស៊ូសិរីអភិបាលរងខេត្តបានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកព្រិន្ទបាលឯកជិនហាត់មេក្រុមទី៣កងអនុសេនាធំលេខ៣វរសេនាតូចលេខ៣៨៥ចំណុះកងពលតូចអន្តរាគមន៍លេខ៨។
សពដំកល់នៅគេហដ្ឋានគ្រួសារភូមិសែនជ័យឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារដែលបានពលីជីវិតដោយសារជាន់មីនក្នុងពេលបំពេញបេសកកម្មដើរល្បាតតាមព្រំដែនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំងជើងភ្នំប្រាំរយខាងកើត។ជាមួយនោះបាននាំយកនៅថវិកាចំនួន២លានរៀលជូនដល់គ្រួសារសព។
សូមបញ្ជាក់ថាហេតុការណ៍ជាន់មីនេះកើតឡើងកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំ៥០០ ខាងកើត៕S/