ម៉េនឆេស្ទ័រស៊ីធីទំនងជាប្រឈមនឹងការកាត់ពិន្ទុនៅក្របខណ្ឌព្រីមីញ៉េលីកបន្ទាប់ពីទទួលទណ្ឌកម្មពី UEFA ។
ក្រុមស៊ីធីត្រូវបានហាមឃាត់មិនឲ្យចូលរួមនៅក្របខណ្ឌឆេមពានលីកអស់រយៈពេលពីរឆ្នាំហើយនឹងត្រូវពិន័យប្រាក់២៥លានផោនដោយសារតែរំលោភលក្ខន្តិកៈនៃការ ចំណាយប្រាក់ដោយយុត្តិធម៌។
ក្របខណ្ឌព្រីមីញ៉េលីកនឹងបង្ខំចិត្តចាត់វិធានការដោយសារតែខ្លួនជាអ្នកផ្តល់ការ អនុញ្ញាត។ ក្រុមប្រឹក្សារបស់ UEFA បានរកឃើញថាក្លឹបស៊ីធីបានធ្វើការអះអាងបំផ្លើសអំពីប្រាក់ចំណូលបានមកពីក្រុមហ៊ុនឧបត្ថម្ភរបស់ខ្លួន។
បើទោះបីជាបម្រាមនៅក្របខណ្ឌឆេមពានលីកមកលើស៊ីធីអាចនឹងប្រែប្រួលប៉ុន្តែទណ្ឌកម្ម នៅក្របខណ្ឌព្រីមីញ៉េលីកប្រហែលមិនអាចផ្លាស់ប្តូរនោះទេ។
សេចក្តីរាយការណ៍បង្ហាញថា គណកម្មាធិការក្របខណ្ឌព្រីមីញ៉េលីកបានពិភាក្សាពីលទ្ធភាពដាក់ទណ្ឌកម្ម បន្ទាប់ពីស្ថាប័ន UEFA ដាក់ទោសក្លឹបស៊ីធី។
បច្ចុប្បន្ន ស៊ីធីឈរនៅលេខរៀងទី២នៅក្របខណ្ឌព្រីមីញ៉េលីកដោយមាន៥១ពិន្ទុហើយមាន គម្លាត ២២ពិន្ទុពីក្រុម Liverpool ៕ ប្រែសម្រួល: ពិសិដ្ឋ