ព្រឹក​នេះ​សម្ដេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ​នា​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​នេះ​។​

«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​» មាន​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​កិត្តិយស​។

​កិច្ចប្រជុំ​ធ្វើឡើង​ដើម្បី​តាមដាន និងត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​និង​ការអនុវត្ត​ន៍រាល់​អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព​ ឋានៈ​តួនាទី ពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​បញ្ហា​របស់​ស្ត្រី​។ សិទ្ធិ​របស់​ស្ត្រី​ត្រូវបាន​លើកកម្ពស់​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស្មើមុខ ស្មើ​មាត់​ជាមួយ​បុរស​នៅក្នុង​សង្គម ហើយ​ស្ត្រី​កាន់តែច្រើន​ត្រូវបាន​បាន​បញ្ចូល​ទៅក្នុង​តួនាទី​ថ្នាក់ដឹកនាំ និង​ការសម្រេចចិត្ត​នៅតាម​ក្រសួង​​ ស្ថាប័ន​នានា​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មនុស្ស​ស្លាប់ ៨៧៤​នាក់ និ...

​​ដោយៈ មុនី​រ័ត្ន​/​ភ្នំព...

​ហោរាសាស្ត្រ​

​ ប្រចាំថ្ងៃ សៅរ៍ ទី ២៨​...