នៅម៉ោង៣ជិតភ្លឺ គ្រួសារលោកទួន បានជិះតាក់ស៊ីពីសង្កាត់លេខ៨ទៅកាន់សង្កាត់លេខ១០នៃក្រុងហូជីមីញ ដើម្បីទិញម៉ាស់មុខអោយបានមុនគេតែពេលទៅដល់ ពួកគេត្រូវតម្រង់ជួរនៅពីក្រោយមនុស្សមួយចំនួនទៀត ដែលបានទៅដល់មុន។
ហាងលក់ឱសថនិងគ្រឿងបរិក្ខាវេជ្ជសាស្ត្រនៅក្រុងហូជីមីញ បានប្រកាសថា នៅព្រឹកថ្ងៃអាទិត្យខ្លួននឹងលក់ម៉ាស់មុខវេជ្ជសាស្ត្រ៣ស្រទាប់ចំនួន១.០០០ប្រអប់ និងទឹកអនាម័យ តែអតិជនម្នាក់ៗអាចទិញបានតែ២ប្រអប់និងទឹកអនាម័យ១ដប។
នៅពេលង្វៀន ធីម៉ាយ អ្នករស់នៅសង្កាត់ទី១២បានទៅដល់នៅម៉ោង៥ព្រឹក សន្តិសុខបានបិទទ្វាររបងដោយប្រាប់ថាមនុស្សរាប់រយនាក់បានមកដល់មុននិងកំពុងឈរក្នុងរបង។
អតិថិជនម្នាក់ទៀតក៏ដឹងដំណឹងថាហាងនេះលក់ម៉ាស់មុខនៅម៉ោង៧កន្លះព្រឹក តែពេលគាត់បានទៅដល់ហាងនៅម៉ោង៤កន្លះព្រឹក វាយឺតពេលបាត់ទៅហើយដោយសារគេមកមុនច្រើន។
ត្រឹមម៉ោង៨ព្រឹក គឺចាប់ផ្តើមលក់បានតែកន្លះម៉ោង បុគ្គលិកហាងប្រកាសថា ម៉ាស់លក់អស់ហើយ៕ដោយៈវាសនា
រាប់រយនាក់ងើបពីយប់រង់ចាំទិញម៉ាស់មុខនៅក្រុងហូជីមីញ