ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់។ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦០និង៦១ ស្ថិតក្នុងភូមិក្រាំងថ្នល់ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប1O1019បើកបរដោយឈ្មោះតេង វូវជី ភេទស្រី អាយុ២២ឆ្នាំ។អ្នកឌុបឈ្មោះតែសុជាភេទស្រីអាយុ២២ឆ្នាំអ្នកទាំងពីរស់នៅស្រុកប្រាសាទបាគងខេត្តសៀមរាប។

រថយន្តមួយគ្រឿងម៉ាកនីសាន់មួយបាំងកន្លះពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2F6368។អ្នកបើកបរឈ្មោះហ៊លយឿនភេទប្រុសអាយុ៦៩ឆ្នាំបុកម៉ូតូបណ្តាលឱ្យអ្នកជិះម៉ូតូទាំងពីរស្លាប់ភ្លាមៗនៅនិងកន្លែង។ក្រោយពីកើតហេតុមន្ត្រីជំនាញបានចុះទៅវាស់វែងចំណែកជនបង្ករួមទាំវត្ថុតាងត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕S/
