អាហារ​ធម្មជាតិ​អ្វីខ្លះ​ជួយ​កម្ចាត់​ខ្លាញ់​ពោះ​?

477
ចែករម្លែក

ចង់​កម្ចាត់​ខ្លាញ់​ពោះ​ដែល​លើស​មែន​ទេ​?​ងាយ​ណាស់​!

១. ខ្ញី​
ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិភាព​បង្កើន​ការរំលាយ​អាហារ និង​ដុត​រំលាយ​ជាតិខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។​

២. ខ្ទឹមស​
តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ខ្ទឹម​សមាន​ប្រយោជន៍​ណាស់​ក្នុងការ​ដុតបំផ្លាញ​ខ្លាញ់​ក្បាលពោះ​? ខ្ទឹម​សមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ភាពធាត់​ជ្រុល​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​តោង​ជាប់​នឹង​រាងកាយ​។ លើសពីនេះទៅទៀត ការ​ទទួលទាន​ខ្ទឹមស​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ផងដែរ​។ អ្នក​អាច​បន្ថែម​ខ្ទឹមស​ក្នុង​អាហារ ឬ​ទំពារ​ខ្ទឹមស​មួយ​កំពឹស​រាល់​ព្រឹក ប្រសិនបើ​អ្នក​មិន​ចាញ់​ក្លិន និង​រសជាតិ​របស់​វា​។​

៣. ផ្លែឈើ​ប្រភេទ Citrus
​រួមមាន​ក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ ជាដើម​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ រាងកាយ​កម្ចាត់​ជាតិ​ខ្លាញ់​ឆាប់រហ័ស​។​

៤. ត្រសក់ស្រូវ​និង​ឪឡឹក​
ផ្លែឈើ​ទាំងពីរ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​សូ​ដ្យូ​ម​ជា​លទ្ធផល​កាត់បន្ថយ​អាកា​រៈ​ហើម​ក្នុង​ពោះ​។​

៥. គ្រាប់​អាល់​ម៉ុ​ន​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​ដែល​ជួយ​ទប់ស្កាត់​ការប្រមូលផ្ដុំ​ជាតិ​ខ្លាញ់មិនល្អ​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនពេក​ក្នុង​មួយថ្ងៃ​ឡើយ​។ គ្រាប់​ធញ្ញជាតិ​នេះ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ព្រមទាំង​ប្រូតេអ៊ីន​ដែល​ជួយផ្ដល់​និង​រក្សា​ថាមពលក្នុង​រាងកាយ​ផងដែរ​។​

៦. បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​
នេះ​ក៏​ព្រោះតែ​ជាតិ​ស​សៃ​ជួយ​គ្រប់គ្រង​ចំណង់​អាហារ​។ ដូច្នេះ​ដើម្បី​អាច​ស្រក​ទម្ងន់​និង កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​ឆាប់រហ័ស​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​មាន​ផ្ទុក​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៧. ត្រី​សាល​ម៉ុ​ន​
ជា​ប្រភព​ដ៏​ល្អ​បំផុយ​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​និង​ប្រូតេអ៊ីន​ដែល​បង្កើន​ការដុត​រំលាយអាហារ​ក្នុង​រាងកាយ​និង​ទប់ស្កាត់​ការប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ក្នុង​ពោះ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ