សម្រាល​អាកា​រៈ​ចាញ់កូន​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​

639
ចែករម្លែក

ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​រំភើប​នៅពេល​ដឹងថា​ខ្លួនឯង​កំពុងមាន​ផ្ទៃពោះ​ប៉ុន្តែ​រយៈពេល ប៉ុន្មាន​សប្តាហ៍​កន្លងទៅ ភាព​រីករាយ​ក៏​ថយចុះ​ខ្លះ​ដោយសារ​ឥទ្ធិពល​នៃ​អាកា​រៈ​ចាញ់កូន​។​

​យោងតាម​ការធ្វើ​ស្ថិតិ​ជាច្រើន​បង្ហាញថា ប្រមាណ​៧០​ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម មុខ​នឹង​អាកា​រៈ​ចាញ់ ហើយ​ប្រហែលជា​ពាក់កណ្ដាល​ជួបប្រទះ​បញ្ហា​ក្អួត​។ ជាធម្មតា​អាកា​រៈ ចាញ់កូន​កើតឡើង​ក្នុង​កំឡុង​សប្តាហ៍​ទី ៦ ឬ ទី​៧ នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ធ្វើទុក្ខ​ខ្លាំង​នៅ សប្តាហ៍​ទី ៨ និង​ទី​៩​។ ក្រៅពី​ការទទួល​ទាន​ថ្នាំពេទ្យ​អាកា​រៈ​ចាញ់កូន​ក៏​អាច​ធូរស្បើយ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ផងដែរ​។

១. តែ​ខ្ញី​
ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ផ្សេងៗ​ដែល​បង្កអាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ លើសពីនេះទៅទៀត ខ្ញី​ក៏​ជា​ប្រភព​នៃ​សារធាតុ gingerol​ដែលមានឥទ្ធិពល​យ៉ាង​ប្រសើរ​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ​កណ្ដាល​ជួយសម្រាល​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​, ឈឺពោះ​, រាគ ព្រមទាំង​ជំងឺ​មួយចំនួន​ផ្សេងទៀត​ពាក់ព័ន្ធ ជាមួយការរំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ដើម្បី​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត បាន​ឆាប់ ចូរ​ទទួលទាន​តែ​ខ្ញី​មួយ​ពែង ឬ​អ្នក​អាច​ទំពារ​ខ្ញី​មួយ​ចំណិត​ទាំង​ឆៅ​តែម្ដង​ក៏បាន​។​

២. ជី​អង្កាម​
ជី​អង្កាម គឺជា​ឱសថ​បែប​ធម្មជាតិ​មួយទៀត​ដែល​ជួយ​សម្រួល​សាច់ដុំ​ក្រពះ​បំបាត់​អាកា​រៈ​ចង្អោរ និង​ក្អួត​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ជី​អង្កាម​ឬ​ហិត​ប្រេង​ជី​អង្កាម​ជាការ ស្រេច​។​

៣. ទឹក​
សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ប្រឈមមុខ​នឹង​អាកា​រៈ​ក្អួត​គឺ​ត្រូវ​ប្រាកដថា​បានទទួល​ទានទឹក​ច្រើន​គ្រប់គ្រាន់​វិញ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។​

៤. ប្រេង​ផ្កា​ឡា​វ៉េ​ន​ដឺ​
ក្លិន​នៃ​ប្រេង​ផ្កា​ឡា​វ៉េ​ន​ដឺ​អាចធ្វើអោយ​ស្ងប់​អារម្មណ៍ និង​ធូរស្រាល​ដែល​ជួយ​សម្រាល អាកា​រៈ​ចាញ់កូន​បាន​យ៉ាង​ប្រសើរ​។ អ្នក​អាច​លាបប្រេង​ផ្កា​ឡា​វ៉េ​ន​ដឺ​ពី ២ ទៅ ៣​ដំណក់ លើ​ខ្នើយ ដើម្បី​ងាយស្រួល​នឹង​ស្រូប​ក្លិន​បាន​នៅពេល​គេង ឬ​សម្រាក​។​

៥. លំ​ហាត់ប្រាណ​
​ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជួយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​អាកា​រៈ​ចាញ់កូន​បាន​យ៉ាង​ឆាប់ រហ័ស​គួរអោយកត់សម្គាល់​។ ទោះជា​យ៉ាងណា នេះ​មិនមែន​មានន័យថា​អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ ខ្លាំងក្លា​អ្វី​ឡើយ គឺ​គ្រាន់តែ​ដើរ ឬ​ហែល​ទឹក​ក៏​អាច​សម្រាល​អាកា​រៈ​ចាញ់​ដែរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម