ដោយ: ចាន់តូ / ភ្នំពេញ: ឃ្លាំងមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៩យប់ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្លូវលំក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបានឱ្យដឹងថា ដំបូងឡើយគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំង ដែលផ្ទុកសម្ភារខាងលើ មួយសន្ទុះក៏បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់ជាបន្តបន្ទាប់ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ បានបាញ់ទប់ស្កាត់មិនឲ្យឆ្លងដល់ផ្ទះក្បែរខាងផ្សេងទៀត។ ហើយភ្លើងក៏បានរលត់ទៅវិញនៅវេលាម៉ោង ៩និង ៣០នាទីនៅថ្ងៃខែឆ្នាំដដែល។ ចំពោះរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ចំនួន ៨គ្រឿង ចំណែកឯសម្ភាររងការខូចខាតមួយចំនួនធំ។
មូលហេតុអគ្គិភ័យ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត តែបើតាមសម្ដីកម្មករម្នាក់ដែលធ្វើការនៅទីនោះបានប្រាប់ឲ្យដឹងថា មកពីឆ្លងចរន្តអគ្គិសនីបង្កឲ្យមានអគ្គិភ័យកើតឡើង តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេ ក្នុងហេតុការណ៍អគ្គិភ័យនេះ៕ ល/Ha