Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​មួយក...

ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​២​នាក់​​ រត់​រួច​ម្នាក់

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ ២​នាក់​ត្រូវបានប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ ក្រោយពី​ឆក់​ទូរស័ព្ទដៃកាលពី​វេលា​ម៉ោង ៤​និង ៣០​នាទី​ព្រឹក ឈានចូល​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ចំណុច​ស្តុ​ប​កៅ​ដាយ ផ្លូវ​ម៉ៅ​​សេទង់ កែង​ផ្លូវ ១៩៩ ក្នុង​សង្កាត់ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ ។​

​ជនសង្ស័យ​ទាំងពីរ​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ​ដោយ​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ​មួយគ្រឿង​ម៉ាក​ស្គុ​បពី ពណ៌​ស ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាក​លេខ ភ្នំពេញ​1HL.1286 ជាម៉ូតូ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​និង​មួយគ្រឿង​ទៀត​ម៉ាក​ស្គុ​បពី ពណ៌​ស ស៊េរី​ឆ្នាំ ២០២០​ដូចគ្នា ពាក់​ផ្លាក​លេខ ភ្នំពេញ​1HW.1150. ជា​ម៉ូតូ​របស់​ជនសង្ស័យ​សម្រាប់​បិទគូទ​។​

​ទូរស័ព្ទ​របស់​ជនរ​ង​គ្រោះ​គឺ​ម៉ាក​អូ​ប៉ូ F11 តម្លៃ​ជាង 300 ដុល្លារ​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ឆក់​បាន​យកទៅ​បាត់ស្រមោល​។​

​តាម​សម្ដីជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គាត់​កំពុងតែ​ចុច​ទូរស័ព្ទដៃ​នៅលើ​ម៉ូតូ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មាន​គ្នា ៣ នាក់ មកពី​ក្រោយ​តាម​បណ្តោយ​ផ្លូវ​១៩៩​ទិ​សដៅ​ពី​ជើង​ទៅ​ត្បូង​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទគាត់បានសម្រេចបើក​រត់ ខ​ណៈពេលនោះ​មាន​អ្នកបើក​កង់​បី​ឥណ្ឌា​មួយគ្រឿង ពណ៌​ស មិនទាន់មាន​ផ្លាក​លេខ បើតកាម​បណ្ដោយ​ផ្លូវ ១៩៩​ទិសដៅ ពី​ជើង​មក​ត្បូង​បើក បញ្ច្រាសទិស​គ្នា​ឃើញ​ហេតុការណ៍​នេះ​ភ្លាម​ ក៏កាច់ចង្កូត​​បុក​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​គ្នា​ពីរនាក់​បណ្ដាលឱ្យ​ដួល​ក៏​នាំគ្នា​ស្ទុះ​រត់​ដេញចាប់បាន​២​នាក់ ចំណែកឯ​អ្នក​ឆក់​ខាងក្រោយ​រត់គេច​បាត់ស្រមោល ​ដោយ​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទៅជា​មួយ​ផង​។​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ជា​អ្នក​បិទគូទ​ត្រូវបាន​ម្ចាស់​កង់​បី​រត់​ដេញតាម​ពីក្រោយ​ស្រែកថា​ចោរៗ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ព័ទ្ធចាប់​បាន​ពីរ​នាក់ ម៉ូតូ ២​គ្រឿង​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី ១ ដើម្បី​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​បញ្ជូនបន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...